សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

ក្រៅ​ពី​បាន​បញ្ចេញស្មាតហ្វូន​ម៉ូដែល Galaxy S7/S7 edge​ ដែល​ក្រុមហ៊ុន​អះអាង​ថា​​មាន​សមត្ថភាព​អាច​ថត​រូប​បាន​ស្អាត​នោះ​ Samsung ក៏​បាន​បញ្ចេញ​សំបក​ដែល​មាន​ភ្ជាប់​ជា​មួយ​ Lens សម្រាប់​ស្មាតហ្វូន​ទាំង​ពីរ​នេះ​ផង​ដែរ​។​ ដែល​សំបក​មាន​ Lens នេះ​វា​មាន​តួ​នាទី​ជួយ​បន្ថែម​នូវ​សមត្ថភាព​ចាប់​រូបភាព​របស់​ Galaxy S7/S7 edge​។​

 

សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 
​សំបក​ប្រភេទ​នេះ​ផលិត​ឡើង​ពី​សារធាតុ​ប្លាស្ទិក​ដែល​មើល​ទៅ​ស្រដៀង​នឹង​ស្បែក​ដែល​ Samsung ធ្លាប់​ប្រើ​ជា​មួយ​ស្មាតហ្វូន​នានា​របស់​ពួក​គេ​។​ ចំណែក​ឯ​ផ្ទៃ​ខាង​ក្នុង​សំបក​ប្រភេទ​នេះ​មាន​ភ្ជាប់​បក​ជា​មួយ​នូវ​ក្រណាត់​ម្យ៉ាង​ដែល​សម្រាប់​ការពារ​មិន​ឲ្យ​ឆ្កូត​ទូរសព្ទ​ពេល​ប្រើ​ប្រាស់​ជា​មួយ​សំបក​ប្រភេទ​នេះ​ផង​ដែរ។ តែ​ចំពោះ​តម្លៃ​ខាង​ក្រុមហ៊ុន​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​។​

 
​សំបក​ប្រភេទ​នេះ​វា​មាន​ពីរ​ប្រភេទ​ ដែល​មួយ​សម្រាប់​ចាប់​រូបភាព​ដែល​ទូលាយ​ (wide-angled lens) និង​មួយ​ទៀត​សម្រាប់​ចាប់​រូបភាព​ដែល​នៅ​ឆ្ងាយ​ (telephoto lens)។ លើស​ពី​នេះ​ដោយ​យោង​តាម​វេបសាយ​ Phonearena បាន​លើក​ឡើង​ថា​សំបក​ប្រភេទ​នេះ​គឺ​ផលិត​ឡើង​សម្រាប់​តម្រូវ​ចិត្ត​អតិថិជន​ដែល​ចូល​ចិត្ត​ការ​ថត​រូប​ ហើយ​នៅ​ពេល​ដែល​អ្នក​ប្រើ​វា​ជា​មួយ​ Galaxy S7/S7 edge វា​ហាក់​ដូច​ជា​អ្នក​កំពុង​ប្រើ​កាមេរ៉ា​ប្រភេទ​ DSLR ផង​ដែរ​៕

 
សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 
សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 
សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 
សំបក​ភ្ជាប់​ Lens សម្រាប់​បង្កើន​គុណភាពថត​​រូប​របស់​ Galaxy S7/S7 edge

 

 
ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ phonearena