ទម្លាប់ ៥ យ៉ាងនេះនៅពេលព្រឹកព្រលឹម នឹងជួយឲ្យអ្នកជោគជ័យ

យោងតាមការវាស់ស្ទង់របស់អ្នកជំនាញបានឲ្យដឹងថា អ្នកដែលក្រោកពីព្រលឹមច្រើនមានខួរក្បាលឆ្លាតរហ័សរហួនជាងអ្នកដែលក្រោកពីគេងយឺត។ មេដឹកនាំជុំវិញពិភពលោកភាគច្រើនមានទម្លាប់សុខភាពដ៏ជោគជ័យរបស់ពួកគេដូចជា ការក្រោកពីគេងពីព្រលឹម និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
 
ទម្លាប់ ៥ យ៉ាងនេះនៅពេលព្រឹកព្រលឹម នឹងជួយឲ្យអ្នកជោគជ័យ
ការក្រោកពីគេងលឿនអាចជួយរក្សាទាំងរាង និងខួរក្បាល។ អ្នកមានពេលវេលាដើម្បីរៀបចំគម្រោងសម្រាប់ពេលវេលាខាងមុខ។ ចំណាយពេលវេលាធ្វើអ្វីៗដែលពិតជាសំខាន់ចំពោះអ្នក។ អ្នកអាចមានពេលវេលាបន្ថែមសម្រាប់គ្រួសារ និងអ្នកដែលជួយដល់អ្នក។
ការក្រោកពីព្រលឹម មិនត្រឹមតែផ្តល់ពេលវេលាច្រើនសម្រាប់ខ្លួនអ្នកប៉ុណ្ណោះទេ តែវាក៏ជួយជម្រុញដល់ទំនុកចិត្តអ្នកផងដែរ។ អ្នកក៏អាចរក្សាទុកនូវសកម្មភាពសំខាន់កើតឡើងជុំវិញខ្លួនអ្នក និងពិភពលោក។ វាអាចជួយឲ្យអ្នកបានសម្រេចគោលដៅការងាររបស់អ្នក។
ទម្លាប់ការក្រោកពីព្រលឹមនេះជួយពង្រឹងដល់ការចងចាំរបស់អ្នក ហើយផ្តល់នូវសុភមង្គល និងថាមពលច្រើនដល់អ្នកពេញមួយថ្ងៃ។
ខាងក្រោមនេះជាការបង្ហាញពីទម្លាប់ ៥យ៉ាងដែលនាំឲ្យអ្នកជោគជ័យ៖
ក្រោកពីព្រលឹម
មេដឹកនាំ និង CEO នៅជុំវិញពិភពលោកពិតជាក្រោកពីព្រលឹម។ ពេលព្រឹកព្រលឹមនេះមិនមែនមានន័យថា ម៉ោង ៧ព្រឹកទេ តែនៅម៉ោង ៤:៣០ ឬម៉ោង ៥ព្រឹក។
ការក្រោកពីព្រលឹមអាចផ្តល់ពេលវេលាច្រើនដើម្បីថ្នាក់ថ្នមខ្លួនអ្នក ទាំងផ្លូវកាយ និងផ្លូវចិត្ត។ វាក៏អាចផ្តល់ពេលវេលាដើម្បីឲ្យអ្នករៀបចំគោលដៅការងារ។ នៅពេលអ្នកមានគោលដៅច្បាស់លាស់ អ្នកអាចឈានដល់ដំណាក់កាលបន្ទាប់ ដើម្បីជោគជ័យ។
ចេញទៅខាងក្រៅ
មិនថា អ្នកចេញទៅដើរលេង ឬរត់ត្រឹកៗ, រត់, ហែលទឹក ឬធ្វើសកម្មភាពផ្សេងៗណាក៏ដោយ ឲ្យតែជាការចេញទៅខាងក្រៅ។ ស្រូបយកធម្មជាតិដ៏ស្រស់បំព្រង, ពន្លឺព្រះអាទិត្យ, ខ្យល់បរិសុទ្ធ, ទឹកសន្សើមក្រអូបនាពេលព្រឹកព្រលឹម។
ការធ្វើបែបនេះនឹងជួយបំពេញថាមពលជាច្រើនដល់អ្នក, ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកនឹងមានភាពស្រស់ស្រាយ ដូច្នេះការងាររបស់អ្នកនឹងបានប្រសើរខ្លាំងឡើង។
រីករាយ និងកំសាន្តចិត្ត
ការក្រោកពីព្រលឹមបានផ្តល់ពេលវេលាបន្ថែមសម្រាប់អ្នក។ ចំណាយពេលវេលានេះនៅជាមួយគ្រួសារ ឬមិត្តភក្តិរបស់អ្នក។
លេងជាមួយសត្វចិញ្ចឹមរបស់អ្នក។ ធ្វើសួនច្បារ ឬចំណាយពេលវេលាធ្វើអ្វីៗដែលអ្នកពិតជាចូលចិត្តធ្វើ ប៉ុន្តែគ្មានពេលនឹងធ្វើវា។ ការកំសាន្តអារម្មណ៏បែបនេះនឹងជួយបំបាត់ភាពតានតឹងរបស់អ្នកពេញមួយថ្ងៃ។
អ្វីៗដែលបានកើតឡើងនៅជុំវិញពិភពលោក
អ្នកអាចអានកាសែត ឬអានព័ត៌មានអនឡាញ, មើលព័ត៌មានលើកញ្ចប់ទូរទស្សន៏យ៉ាងហោចណាស់ឲ្យបាន ៣០នាទី ដើម្បីបានដឹងពីរឿងដែលកើតឡើងនៅជុំវិញពិភពលោក។ មិនថា អ្នកមានការងារប្រភេទណាទេ ការបានដឹងពីព័ត៌មានច្រើនអាចធ្វើឲ្យអ្នកក្លាយជាមនុស្សចុះចំណោមនឹងមនុស្សដទៃ។
ធ្វើតារាងពេលវេលា
រៀបចំតារាងពេលវេលាដែលអ្នកត្រូវធ្វើពេញមួយថ្ងៃ។ តារាងនេះមិនត្រឹមតែអាចជួយរៀបចំគម្រោងដល់អ្នកពេញមួយថ្ងៃប៉ុណ្ណោះទេ តែវាក៏អាចជួយឲ្យអ្នកចងចាំពីរឿងសំខាន់ផងដែរ។
មិនថា អ្នកត្រូវទៅដើរផ្សារ, តេហៅជាងជួលជុលបំពង់ទឹក, ទៅជួបនឹងវេជ្ជបណ្ឌិត ឬជូនពរថ្ងៃគំរប់ខួបរបស់ថៅកែអ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាប់ ៥ យ៉ាងនេះនៅពេលព្រឹកព្រលឹម នឹងជួយឲ្យអ្នកជោគជ័យ