វ៉ុល​ឆ្នាំ​ថ្មី នាយ ចឺម សង្ឃឹម​ផ្ទុះ​​ជាង​ឆ្នាំ​មុន

វ៉ុល​ឆ្នាំ​ថ្មី នាយ ចឺម សង្ឃឹម​ផ្ទុះ​​ជាង​ឆ្នាំ​មុន

នាយ ចឺម បាន​​បង្ហើប​ប្រាប់ Sabay បទ​ចម្រៀង​របស់​ខ្លួន​ក្នុង​​វ៉ុល​ចូល​ឆ្នាំ​​ខាង​មុខ​នេះ ខ្លួន​សង្ឃឹម​​​យ៉ាង​មុខមាំ​ថា ​មាន​ការ​​គាំទ្រ​ច្រើន​ជាង​ឆ្នាំ​មុន។

 

វ៉ុល​ឆ្នាំ​ថ្មី នាយ ចឺម សង្ឃឹម​ផ្ទុះ​​ជាង​ឆ្នាំ​មុន

 

ការ​រំពឹង​បែប​នេះ ​ក៏​ព្រោះ​តែ​នាយ ប្រាប់​ថា បទ​របស់​ខ្លួន​ដែល​ត្រៀម​ចេញ​​នោះ ភាគ​ច្រើន​ពីរោះ ដែល​តាម​ការ​ស្ទាបស្ទង់​ដោយ​ខ្លួន​ឯង​មើល​ទៅ អាច​មាន​ការ​​គាំទ្រ​​ច្រើន។

នាយ ចឹម បាន​​ឲ្យ​ដឹង​ថា នៅ​វ៉ុល​ឆ្នាំ​ថ្មី​នេះ ខ្លួន​មាន​បទ​ចម្រៀង​ចំនួន៥បទ ដោយ​​បច្ចុប្បន្ន​​បាន​ថត​​បាន​៤បទ​ហើយ នៅ​១បទ​ទៀត  ត្រៀម​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។ តារា​កំប្លែង​​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា បទ​ទាំង​​នោះ ​ជា​ប្រភេទ​បទ​ចង្វាក់​តាលុង ញាក់ និង​កន្ទ្រឹម​ជា​ដើម ក្នុង​នោះ​មាន​១បទ នាយ​ច្រៀង​ឆ្លើយ​ឆ្លង​ជា​មួយ នាយ ក្រាន់ ដែល​ជា​តារា​ចម្រៀង​ថ្មី មក​ពី​មក​ក្រុម​កំប្លែង ​CTN ​​ជា​មួយ​គ្នា។

 

បន្ថែម​លើ​នេះ នាយ ចឺម ប្រាប់​ថា មុន​​​វ៉ុល​ចូល​ឆ្នាំ​ថ្មី នាយ ​ក៏​មាន​៣បទ​ផ្សេង​ទៀត​ត្រៀម​ចេញ​លក់​​​ផង​ដែរ ដោយ​ទាំង៣បទ​នោះ​ ចេញ​​លក់​មុន​វ៉ុល​ចូល​ឆ្នាំ ពោល​គឺ​ចេញ​លក់ ២ទៅ​៣ថ្ងៃ​ខាង​មុខ​នេះ ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​​ស្ដី​ពី​បទ​សម្ភាសន៍ បទ​ចម្រៀង​ដែល​នាយ​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ សូម​ស្ដាប់​ទាំង​អស់​គ្នា៕

 

វ៉ុល​ឆ្នាំ​ថ្មី នាយ ចឺម សង្ឃឹម​ផ្ទុះ​​ជាង​ឆ្នាំ​មុន

 

 

​អត្ថបទ៖ ខុត សីហា