សួង សាខារ៉ានីត បាត់​មុខ​មួយ​រយៈ​លេច​មុខ​ជា​ថ្មី​តួ​ឈ្នានីស​គេ

សួង សាខារ៉ានីត បាត់​មុខ​មួយ​រយៈ​លេច​មុខ​ជា​ថ្មី​តួ​ឈ្នានីស​គេ

សួង សាខារ៉ានីត បាន​ថ្លែង​មក​កាន់ Sabay ថា​កញ្ញា​បាន​ត្រឡប់​មក​​​​បង្ហាញ​មុខ​សារ​ជា​ថ្មី​វិញ​ហើយ ក្នុង​រឿង​ភាគ​ថ្មី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ My TV។

 

សួង សាខារ៉ានីត បាត់​មុខ​មួយ​រយៈ​លេច​មុខ​ជា​ថ្មី​តួ​ឈ្នានីស​គេ

 

រឿង​ភាគ​ថ្មី​​ដែល រ៉ានីត ចូល​រួម​សម្ដែង​នោះ មាន​ចំណង​ជើង​ថា “ចិត្ត​ស្អប់​បង្កប់​ស្នេហ៍” ដែល​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ “រឿង​នោះ​ខ្ញុំ​សម្ដែង​ជា​អ្នក​ជំនួញ​ស្រី​ដែល​ធ្វើ​ជំនួញ​នៅ​ក្រៅ​ប្រទេស​ហើយ​ក៏​ត្រឡប់​មក​វិញ​ដើម្បី​បោះ​ទុន​វិនិយោគ​ទុន​ជា​មួយ​តួ​ឯក​ប្រុស” រ៉ានីត​ ថ្លែង។

 

កញ្ញា​បន្ត​ទៀត​ថា សម្រាប់​អត្តចរិត​វិញ​នោះ​គឺ “អាច​ថា​ជា​តួ​ឈ្នានីស​គេ​ក៏​ថា​បាន​ដែរ​បង ព្រោះ​ថា​ក្នុង​រឿង​ហ្នឹង គឺ​ខ្ញុំ​ដើរ​តួ​​កាច​ឆ្នាស​ខ្លាំង​មែន​ទែន​”​។ កញ្ញា​បញ្ជាក់​បន្ថែម​ថា​​​​​​​​កាល​ដែល​ខ្លួន​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​នោះ ដោយ​សារ​ត្រូវ​មើល​ការ​ខុស​ត្រូវ​ជំនួញ​ផ្ទាល់​ខ្លួន​ទើប​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ការងារ​សិល្បៈ។

 

សួង សាខារ៉ានីត បាត់​មុខ​មួយ​រយៈ​លេច​មុខ​ជា​ថ្មី​តួ​ឈ្នានីស​គេ

 

​​​​​​សួង សាខារ៉ានីត​ ធ្លាប់​សាង​ស្នា​ដៃ​តាម​រយៈ​រឿង “ហេតុ​អ្វី?” ឬ “Why?” របស់​ផលិតកម្ម Rock និង​សម្ដែង​ក្នុង​បទ​ចម្រៀង​មួយ​ចំនួន​តាម​បណ្ដា​ផលិត​កម្ម​ផ្សេងៗ។ សព្វ​ថ្ងៃ សួង សាខារ៉ានីត ក៏​ជា​ម្ចាស់​ហាង​កែសម្ផស្ស​មួយ​ដែល​មាន​ឈ្មោះ​ថា “រាជនី​សម្ផស្ស​អ៊ុត​សក់​” ផង​ដែរ៕

 

អត្ថបទ៖ SAMEDY