នីន ម៉ាលីណែត សម្បុរ​ខ្មៅ​តែ​ត្រូវ​ប៉ាន់​


នីន ម៉ាលីណែត សម្បុរ​ខ្មៅ​តែ​ត្រូវ​ប៉ាន់​

អតីត​ Cambodia’s Next Top Model នីន​ ម៉ា​លីណែត ត្បិត​ថា​ សម្បុរ​ខ្មៅ​ក៏​ពិត​មែន​ ប៉ុន្តែ​មិន​ប៉ះ​ពាល់​ដល់​ការ​ងារ​សិល្បៈ​របស់​នាង​នោះ​ទេ ថែម​ទាំង​ទទួល​បាន​ការ​ងារ​ក្រាស់​ក្រែល​លើ​វិថី​នេះ​។នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ម៉ាលីណែត​ មក​កាន់​ Sabay ថ្ងៃ​ថត​ MV​ ឲ្យ​ថោន។

 

តារា​សម្បុរ​ស្រអែម​បន្ត៖​ “ក្រោយ​ចប់​កម្មវិធី​ Cambodia’s Next Top Model រួច​មក​​ ទី​ផ្សារ​សិល្បៈ​​បង​កាន់​តែ​ដំណើរ​ការ​ល្អ​ មាន​គេ​ហៅ​ច្រើន​​ពិសេស​អាជីព​បង្ហាញ​ម៉ូដ​ ចំណែក​សម្ដែង​ទើប​តែ​រឿង​១រឿង​​ និង​MV​២​បទ​ដែរ”។

 

នីន ម៉ាលីណែត សម្បុរ​ខ្មៅ​តែ​ត្រូវ​ប៉ាន់​

 

(ម៉ាលីណែត ថត MV ត្រៀម​ចូល​ឆ្នាំ​ថ្មី ឲ្យ​ថោន ថ្មីៗ​នេះ)

 

យ៉ាង​ណាមិញ​ ម៉ាលីណែត អះ​អាង​ថា​សម្បុរ​ ពី​ធម្មជាតិ​នាង​មិន​មាន​បញ្ហា​ចោទ​​ក្នុង​រង្វង់​សិល្បៈ​ឡើយ​។ អតីត​ Top 5​ ក្នុង​កម្មវិធី Cambodia’s Next Top Model បន្ថែម​ថា៖ “ចំពោះ​ស្បែក​បង​ ដូច​ជា​គ្មាន​បញ្ហា​អី​ទេអូន​ ពេល​បង​ថត​ស្ប៉ត​​ គឺ​មាន​តែ​សរសើរ​ថែម​វិញ​ ថា​ស៊ី​នឹង​កាមេរ៉ា​​​ទាំង​មុខ​ទាំង​ស្បែក​មាន​ភាព​ស៊ី​គ្នា​ អាច​ទទួល​យក​បាន​ ព្រោះ​ឥឡូវ​​បងប្អូន​ខ្មែរ​យើង​​ភាគ​ច្រើន​ឲ្យ​តម្លៃ​នារី​ដែល​មាន​ស្បែក​ខ្មៅ​ច្រើន​”។​​

 

នីន ម៉ាលីណែត សម្បុរ​ខ្មៅ​តែ​ត្រូវ​ប៉ាន់​

 

និស្សិត​ឆ្នាំ​ទី​៤​ខាង​ផ្នែក​ដេគ័រ​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ថ្វី​ត្បិត​ថា​មាន​ការ​រវល់​ជាមួយ​នឹង​ការ​សិក្សា​​​ក៏​ពិត​មែន​ តែ​នាង​នៅ​តែ​ឆ្លៀត​នឹង​​សិល្បៈ​ ​ព្រោះ​​ស្រលាញ់​តាំង​ពី​តូច​មក​ម្ល៉េះ។​

 

ដំបូង​ឡើយ​​ក្នុង​នាម​ជា​អ្នក​ស្រលាញ់​អាជីព​បង្ហាញ​ម៉ូដ​​នេះ​ខ្លាំង​ ម៉ាលីណែត មិន​ដែល​គិត​ថា​នឹង​ត្រូវ​បាន​សម្ដែង​​នោះ​ឡើយ ​ ប៉ុន្តែ​ដោយសារ​គិត​ថា​ ជា​អ្នក​សិល្បៈ​មួយ​រូប​មិន​អាច​ចេះ​តែ​មួយ​មុខ​បាន​ទេ​ ដូច្នេះ​បើ​មាន​ឱកាស​ហើយ​នាង​ត្រូវ​តែ​ចាប់​អាជីព​សម្ដែង​នេះ​មួយ​ទៀត​៕

 

តារា​ល្បីៗ រាំ​​​កូរ​ពេញ​ឆាក ឲ្យ​ថោន​ត្រៀម​ចូល​ឆ្នាំ

 

ស្រី​អ៊ីត គ្រោង​ប្ដូរ Lexus Rx 300 ចេញ និង​ធ្វើ​ផ្ទះ​​ថែម​១ទៀត

 

អត្ថបទ៖ ថា ម៉ាលីដា​​