របៀបបំលែងវីដេអូ ឬ រូបភាពផ្សេងៗអោយទៅជា រូបភាពប្រភេទ GIF តាមទូរស័ព្ទ និង តាមកុំព្យូទ័រ (មានវីដេអូ)

ប៉ុន្មានថ្ងៃមុនខេមបូរីផត​បាន​បង្ហាញអ្នក​ទាំង​អស់​គ្នា​អំពី​របៀប​នៃ​ការ​បង្ហោះ​រូប​ភាព​ជា​ប្រភេទ GIF ចូល Facebook ឬ បណ្តាញ​សង្គម​នានារូច​មក​ហើយ។ ដោយ​សារតែមាន​សំណូមពរ​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​របស់​ខេមបូរីផត ថ្ងៃនេះយើងនឹងបង្ហាញអំពីរបៀបបំលែងវីដេអូ​ ឬ រូបភាពផ្សេងៗអោយទៅជា រូបភាព​ប្រភេទ GIF តាមទូរស័ព្ទ និង តាមកុំព្យូទ័រ។

របៀបបំលែងវីដេអូ ឬ រូបភាពផ្សេងៗអោយទៅជា រូបភាពប្រភេទ GIF តាមទូរស័ព្ទ និង តាមកុំព្យូទ័រ (មានវីដេអូ)

យើងអាចបំលែងវីដេអូទៅជា File GIF បាន លុះត្រាតែវីដេអូនោះមានរយៈពេលខ្លីល្មម មិនវែងពេក ហើយ​បើរូបភាពវិញក៏មិនអាចដាក់បានច្រើនណាស់ណាដែរ។ ចំពោះវិធីបំលែង យើងអាចធ្វើបាន​ទាំង​នៅ​លើ​កុំព្យូទ័រ និង នៅលើទូរស័ព្ទ ប៉ុន្តែបើយើងធ្វើនៅលើទូរស័ព្ទគឺវារាងពិបាកក្នុងការចែករំលែងរូបភាពជា ប្រភេទ GIF នោះចូលក្នុងបណ្តាញសង្គមនានាបន្តិច។

  • ចំពោះរបៀបបំលែងតាមកុំព្យូទ័រ (សូមអនុវត្តតាមវីដេអូខាងក្រោម)

បំលែងពីវីដេអូទៅជារូបភាពប្រភេទ GIF​៖

បំលែងពីរូបភាពធម្មតាទៅជារូបភាពប្រភេទ GIF​៖

  • ចំពោះរបៀបបំលែងតាមទូរស័ព្ទ

ចំពោះទូរស័ព្ទសូមអ្នកទាញយកកម្មវិធីដែលមានឈ្មោះថា Gif Edit & Maker / GIF Maker / Video & GIF Memes ពីក្នុង Google Play Store (អ្នកក៏អាចប្រើកម្មវិធីផ្សេងៗទៀតក្រៅពីកម្មវិធីទាំង 3 បាន​ដែរ ប៉ុន្តែយើងសូមណែនាំកម្មវិធីទាំង 3 នេះព្រោះវាងាយស្រួលប្រើប្រាស់)។ បន្ទាប់ពីទាញយកកម្មវិធីនេះ​រួច អ្នកអាចជ្រើសរើសវីដេអូ និង រូបភាពដែលអ្នកពេញចិត្តដើម្បីបង្កើត File GIF មួយ។

បញ្ជាក់៖ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS អ្នកអាចទាញយកកម្មវិធីឈ្មោះ GIF Maker ពីក្នុង App Store បាន​ដោយ ចុចទីនេះ

របៀបបំលែងវីដេអូ ឬ រូបភាពផ្សេងៗអោយទៅជា រូបភាពប្រភេទ GIF តាមទូរស័ព្ទ និង តាមកុំព្យូទ័រ (មានវីដេអូ)

ហើយបន្ទាប់ពីបង្កើត និង រក្សាទុក រូបភាពប្រភេទ GIF លើទូរស័ព្ទរួច បើអ្នកចង់ចែករំលែកវាទៅកាន់​បណ្តាញ​សង្គម​ដូចជា Facebook សូមអ្នកអនុវត្តតាមវិធីសាស្រ្តខាងក្រោម៖

  • សូមចូលទៅកាន់ Brower នៃទូរស័ព្ទរបស់អ្នក ឬ អ្នកអាចប្រើប្រាស់ Google Chrome ក៏បាន
  • រួចចូលទៅកាន់គេហទំព័រ http://giphy.com/ រួចចុចលើពាក្យ Create ដើម្បីបង្ហោះរូបភាព​ជា​ប្រភេទ GIF របស់អ្នក
  • បន្ទាប់មកសូមបើកត្រង់មុខងារ Request Desktop Site ឬ Desktop View ដើម្បីអោយ​វា​បង្ហាញ​ដូចនៅក្នុងកុំព្យូទ័រ

របៀបបំលែងវីដេអូ ឬ រូបភាពផ្សេងៗអោយទៅជា រូបភាពប្រភេទ GIF តាមទូរស័ព្ទ និង តាមកុំព្យូទ័រ (មានវីដេអូ)

  • រួចហើយអ្នកអាចធ្វើការ Copy Link ដែលអ្នកបានបង្ហោះរួចហើយនោះ រួចយកទៅ Paste ចូល​បណ្តាញសង្គមនានាបានហើយ (អ្នកអាចស្វែងយល់បន្ថែមអំពីរបៀបបង្ហោះ ដោយចុចទីនេះ)

យើងសង្ឃឹមថាគន្លឺះដែលយើងបានរៀបរាប់ខាងលើនឹងអាចជួយអ្នកបង្កើត និង បង្ហោះរូបភាពជាប្រភេទ GIF របស់អ្នកបានដោយជោគជ័យ។ យ៉ាងណាមិញ បើអ្នកមិនសូវយល់ត្រង់ចំនុចណា អ្នកអាច Comment សួរនៅខាងក្រោមនេះបាន។

***សូម​ចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀបបំលែងវីដេអូ ឬ រូបភាពផ្សេងៗអោយទៅជា រូបភាពប្រភេទ GIF តាមទូរស័ព្ទ និង តាមកុំព្យូទ័រ (មានវីដេអូ)

  • ដោយ: Samphas
  • 9:47 AM, 24 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ