ស្វែងយល់​ពី​ជំងឺផ្លូវចិត្ត​

ស្វែងយល់​ពី​ជំងឺផ្លូវចិត្ត​

សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ម្នាក់​មិនមាន​ភាពល្អប្រសើរ​ដូចគ្នា​នោះទេ ព្រោះ​អាស្រ័យ ទៅលើ​ការថែទាំ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ។ ជំងឺផ្លូវចិត្ត​មាន​ច្រើន​ប្រភេទ​ទាំង ជំងឺ​ស្រាល មធ្យម ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​។ ជំងឺ​ទាំង អស់​សុទ្ធ​តែមាន​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​មាន កម្រិត​ខុសៗ​គ្នា ដូច្នេះ​ការព្យាបាល​ក៏មាន​រយៈ ពេល​ខុសៗ​ពីគ្នា​ទៅតាម​នោះដែរ​។​

​ជំងឺផ្លូវចិត្ត​ត្រូវ​ព្យាបាល​មួយជីវិត​?
​បើសិនជា​លោកអ្នក​មាន​ជំងឺផ្លូវចិត្ត​ចាំ បាច់​ត្រូវ​ទាមទារ​រយៈពេល​ព្យាបាល និង​ថែទាំ​ទោះបីជា​ជំងឺ​នោះ ស្ថិត ក្នុង​កម្រិត​ណាក៏ដោយ ។ ផ្ទុយ ទៅវិញ បើសិនជា​លោក អ្នក​កើតមាន​ជំងឺ​ផ្លូវ ចិត្ត​ប្រភេទ​ធ្ងន់ធ្ងរ និង​រ៉ាំ​រៃ​ហើយ​នោះ គឺ​ចាំ បាច់​ត្រូវ​ប្រើប្រាស់​ពេលវេលា​វែង ស្ទើរ​តែមួយ ជីវិត ។ មិនមែន​គ្រប់​ជំងឺផ្លូវចិត្ត​ទាំងអស់​ទាម ទារ​ការព្យាបាល​មួយជីវិត​នោះទេ ព្រោះ​ជំងឺ​ផ្លូវ ចិត្ត​មាន​ប្រភេទ​កម្រិត និង​លក្ខណៈផ្សេងៗ​គ្នា ជាពិសេស​នោះ​គឺ​ចំពោះ​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ ។​

​ហេតុអ្វី​ចាំបាច់​ព្យាបាល​រហូតដល់​មួយជីវិត ?
មូល​ហេតុដែល​ធ្វើឱ្យមាន លក្ខណៈ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​នោះ ពីព្រោះ អ្នកជំងឺ​ក៏ដូចជា​ក្រុមគ្រួសារ​មិន ទាន់​បាន​ឈ្វេងយល់​ច្បាស់​ថា អ្វី​ទៅជា​ជំងឺផ្លូវចិត្ត ។ នៅ ពេលដែល​ឈឺ​មាន​អា ការធូរស្រាល​មធ្យម​មិនបាន​រួសរាន់​មក​ទទួល ពិគ្រោះ និង​សាកសួរ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នោះ ទេ យូរៗ​ទៅ​បញ្ហា​នេះ​នឹង​ក្លាយទៅជា​អាការ​រ៉ាំរ៉ៃ នោះ​វា​នឹង​បង្ក​ឱ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ។ នៅពេល ដែល​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ ទើប​រួសរាន់​ទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវ ចិត្ត ពេលនោះ​ហើយ​ដែល​ត្រូវការ​រយៈពេល ព្យាបាល​មួយ​វែង​ស្ទើរតែ​មួយជីវិត ។

​អ​បិ​យ​ជំនឿ​បង្ក​ឱ្យ​ជំងឺផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​
​ជំងឺផ្លូវចិត្ត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​វិកល ចរិត ។ មូល​ហេតុដែល​អ្នកជំងឺ​បាន​បាត់បង់​ស្មារតី វង្វេងវង្វាន់ ភ័យខ្លាច​តក់ស្លុត ប្រកាច់​នោះ​គឺ​វា មាន​ទំនាក់ទំនង​ជាមួយនឹង​សុខភាព​ផ្លូវចិត្ត ហើយ​មិនមាន​អ្វី​ទាក់ទង​ទៅនឹង​រឿង​អ​បិ​យ​ជំនឿ នោះទេ ។ ដូចនេះ​ដើម្បី​កុំឱ្យ​អ្នកជំងឺ​មាន​សភាព កាន់តែ​ធ្ងន់ធ្ងរ ឬ​ភ័យខ្លាច​កាន់តែខ្លាំង​គប្បី​ប្រញាប់ នាំ​អ្នកជំងឺ​មកជួប​ជាមួយ​អ្នកឯកទេស​ជំងឺផ្លូវចិត្ត ដើម្បី​ពិគ្រោះ មុននឹង​សម្រេចចិត្ត​រៀបចំ​ពិធី​អ្វី មួយ​ចំពោះ​អ្នកជំងឺ ។ ដោយសារតែ​ប្រជា​ពល រដ្ឋ​ខ្មែរ​មាន​ជំនឿ​នៅលើ​សាសនា ទើប​មានការ សាកល្បង​ទៅលើ​រឿងនេះ ហើយ​រឿង​ជំនឿ​សែន ព្រេន​នេះ​ក៏បាន​ទទួលលទ្ធផល​មួយចំនួន​ផងដែរ ដោយ​មុខ​នឹងមាន​រៀបចំ​ពិធី​គឺ​បានដឹង​ពី​មូល ហេតុ​ដូចជា​ខុស​ដូនតា ជាន់​ពែ សំណែន ឬ​មាត់ ក​មិនល្អ នៅ​ចំពោះមុខ​អ្នកតា ឬ​ដូនតា​ដែល ស័ក្តិសិទ្ធិ ។​

​ការទទួល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ
​នៅពេល​ដែលមាន​អាការ​ផ្លូវចិត្ត​ណាមួយ បង្ហាញថា មិនធម្មតា​ហើយ​នោះ​សូម​លោកអ្នក អញ្ជើញ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឱ្យទាន់​ពេលវេលា ដើម្បី​ទទួល​ការណែនាំ​ពី​វិធី ថែទាំ​សុខភាព​ផ្លូវចិត្ត​ដោយ​ខ្លួនឯង​ចៀសវាង​ដល់ ពេល​បង្កឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ ទើប​ទៅ​ជួប​គ្រូ ពេទ្យ ។ ជំងឺផ្លូវចិត្ត​មួយចំនួន​ត្រូវការ​ការព្យាបាល មួយ​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ បើ​ប្រៀបធៀប ទៅនឹង​ជំងឺផ្លូវចិត្ត​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ ។ ដូចនេះ​អ្នកជំងឺ​ផ្លូវចិត្ត​មិនមែន​ត្រូវការ ព្យាបាល​មួយជីវិត​គ្រប់​ប្រភេទ​ជំងឺ​ទាំងអស់នោះ ទេ ។ ចំពោះ​វ័យ​ដែល​កើតមាន​ជំងឺផ្លូវចិត្ត លក្ខណៈ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​នេះ​ភាគច្រើន​ស្ត្រី​នៅក្នុង រង្វង់​អាយុ​ពី​២៥​ឆ្នាំ​ដល់​៣៥ បើ​ចំពោះ​បុរស​ភាព ច្រើន​ពី​អាយុ​១៨​ទៅដល់​២៥​ឆ្នាំ ៕

ស្វែងយល់​ពី​ជំងឺផ្លូវចិត្ត​

ស្វែងយល់​ពី​ជំងឺផ្លូវចិត្ត​