របៀប​ធ្វើ​មុខ​ម្ហូប ​មឹក​ផើម​ (អាំង)

មឹកផើម​ មិន​មែន​ជា​មឹក​មាន​ពង​ទេ ​គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​ដែល​គេ​យ​ក​មឹក​បំពង់ ​ទៅញាត់​សាច់​ ឬ​ស្នូល​អ្វី​ក៏​បាន​តាម​តម្រូវ​ចិត្ត​ ។ ម្ហូប​ប្រភេទ​នេះ​ងាយ​ស្រួល​ធ្វើ​ណាស់ ​ហើយ​រស​ជាតិ​រ​បស់​វា​ក៏​មិន​អន់​ជាង​ម្ហូប​បរទេស​ប៉ុន្មាន​ដែរ 

របៀប​ធ្វើ​មុខ​ម្ហូប ​មឹក​ផើម​ (អាំង)

‪‎គ្រឿងផ្សំ‬‬‬- មឹកបំពង់ធំៗ ៣ទៅ៥ក្បាល- ស្លឹកជីវ៉ាន់ស៊ុយចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ- ទឹកស៊ីអ៊ីវ ១-២ ស្លាបព្រាបាយ- ប្រេងខ្យង ១ស្លាបព្រាបាយ- ស្ករស ១ស្លាបព្រាកាហ្វេ- សាច់ជ្រូកចិញ្ច្រាំ ១ខាំ- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ- ការ៉ុតចិញ្ច្រាំ ១ស្លាបព្រាបាយ- ខ្ទឹមបារាំងចិញ្ច្រាំ កន្លះស្លាបព្រាបាយ- ម្ទេសហាវ៉ៃពណ៌ក្រហមចិញ្ច្រាំ ១ស្លាបព្រាបាយ- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ- ស្លឹកខ្ទឹមកាត់ខ្លីៗ ១ស្លាបព្រាកាហ្វេ- ប្រេងឆា ១ស្លាបព្រាបាយ
‪របៀបធ្វើ‬‬‬- កម្ដៅខ្ទះឱ្យក្តៅ ដាក់ខ្ទឹមសបំពងឱ្យប្រែពណ៌ សឹមដាក់សាច់ជ្រូកឆាពីរបីត្រឡប់ បន្ថែមរសជាតិដោយទឹកស៊ីអ៊ីវ ស្ករ ប្រេងខ្យង ម្ទេសហាវ៉ៃ ម្រេចម៉ដ្ឋ ការ៉ុត ខ្ទឹមបារាំង និងស្លឹកជីរវ៉ាន់ស៊ុយ ឆាផ្សំចូលគ្នាឱ្យបានរសជាតិតាមចំណង់ចំណូលចិត្ត។- យកសាច់ជ្រូកឆាទៅញាត់ចូលក្នុងមឹកតាមសមល្មមណែនល្អ រួចយកឈើចាក់ធ្មេញខ្ទាស់មុខវាកុំឱ្យធ្លាយស្នូលចេញមកក្រៅ ។- បន្ទាប់មកយកវាទៅអាំងឱ្យឆ្អិន សឹមលើកដាក់ចាន និងហាន់ជាចំណិតៗ ។ ទទួលទានជាមួយទឹកប៉េងប៉ោះ ឬទឹកត្រីកោះកុង និងបាយសក្តៅៗ ឬធ្វើជាគ្រឿងក្លែមក៏បាន៕
របៀប​ធ្វើ​មុខ​ម្ហូប ​មឹក​ផើម​ (អាំង)

ដោយ៖ ឈូក ស
ប្រភព៖ គណនី មេផ្ទះ