ព្រះ​ទីនាំងម្ចាស់​ក្សត្រិយ៍​ថៃ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​រថយន្ត Mercedes បាញ់​អត់​ធ្លុះ

ព្រះ​ទីនាំងម្ចាស់​ក្សត្រិយ៍​ថៃ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​រថយន្ត Mercedes បាញ់​អត់​ធ្លុះ

Mercedes Maybach S 600 ពាសដែក​ ត្រូវ​បាន​ប្រើ​ជា​ព្រះ​ទី​នាំង​សម្រាប់​ព្រះអង្គម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន ក្នុង​ព្រះរាជ​​​ដំណើរ​ទស្សនកិច្ច​របស់​ទ្រង់​ក្នុង​ប្រទេស​កម្ពុជា​។

 

វា​ជា​រថយន្ត​ទី​មួយ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​ខាង​ផ្នែក​សុវត្ថិភាព​ស្ដី​ពី​ការ​វាយ​ប្រហារ​នានា​។ ដោយ​ក្នុង​ការ​សាក​ល្បង​ផ្នែក​សុវត្ថិភាព ​គេ​រក​ឃើញ​ថា​រថយន្ត​ប្រភេទ​នេះ​អាច​ទ្រាំទ្រ​ជា​មួយ​គ្រាប់​កាំភ្លើង ភ្លើង​ឆេះ​ និង​គ្រាប់​បែក​ដៃ​បាន​ដោយ​គ្មាន​បញ្ហា​។​

 

ព្រះ​ទីនាំងម្ចាស់​ក្សត្រិយ៍​ថៃ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​រថយន្ត Mercedes បាញ់​អត់​ធ្លុះ

 

ចំពោះ​ដែក​ដែល​ប្រើ​សម្រាប់​ផលិត​រថយន្ត​នេះ​មាន​ភាព​រឹង​ជាង​ដែក​ថែប​ទូទៅ​រាប់​សិប​ដង ហើយ​កញ្ចក់​របស់​ S 600 ពាស​ដែក​នេះ​ធ្វើ​ឡើង​ពី​សារធាតុ​កញ្ចក់​សរសៃ​ដែល​មិន​ងាយ​នឹង​បំបែក​បាន​។ ចំពោះ​ចំណុច​សំខាន់​នានា​ជា​ច្រើន​ទៀត​របស់​រថយន្ត​នេះ​មិន​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហើប​ឲ្យដឹង​នោះ​ទេ​ ព្រោះ​ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​។​

 

ព្រះ​ទីនាំងម្ចាស់​ក្សត្រិយ៍​ថៃ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​រថយន្ត Mercedes បាញ់​អត់​ធ្លុះ

ព្រះ​ទីនាំងម្ចាស់​ក្សត្រិយ៍​ថៃ​ក្នុង​ព្រះរាជ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​រថយន្ត Mercedes បាញ់​អត់​ធ្លុះ

 

តែ​គេ​អាច​ដឹង​ថា Mercesdes Maybach S 600 ពាសដែក​ មាន​បំពាក់​មក​ជា​មួយ​នូវ​ម៉ាស៊ីន​​ចំនួន១២ ចំណុះ ៦លីត្រ និង​មាន​កម្លាំង​ ៥៣២សេះ​។​ ចំពោះ​តម្លៃ​របស់​វា​គឺ​ចាប់​ពី​ ៤៧ម៉ឺនដុល្លារ​ឡើង​ទៅ​ហើយ​រថយន្ត​ប្រភេទ​នេះ​គឺ​មិន​លក់​ឲ្យ​អ្នក​ប្រើប្រាស់​ទូទៅ​នោះ​ ដោយ​មាន​តែ​អ្នក​ជំនួញ​ធំៗ ឬ​រដ្ឋាភិបាល​នៃ​ប្រទេស​ណា​មួយ​ប៉ុណ្ណោះ​ដែល​អាច​បញ្ចា​ទិញ​បាន​។​

 

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព ៖ carbuzz