ស្មាតហ្វូន​ Android មួយ​ម៉ូដែល​ ​ថាមពល​ថ្ម​ ១០០០០​mAh ប្រើ​បាន​ជិត ៥ថ្ងៃ


ស្មាតហ្វូន​ Android មួយ​ម៉ូដែល​ ​ថាមពល​ថ្ម​ ១០០០០​mAh ប្រើ​បាន​ជិត ៥ថ្ងៃ

Oukitel K10000 ជា​ម៉ាក​ទូរសព្ទ​ចិន​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ ទូរសព្ទ​ម៉ូដែល​នេះ​មាន​ថាមពល​ថ្ម​ខ្លាំង​ដល់​ទៅ ១០០០០mAh លើស​ស្មាតហ្វូន Android ឯ​ទៀត។

 

ស្មាតហ្វូន​ Android មួយ​ម៉ូដែល​ ​ថាមពល​ថ្ម​ ១០០០០​mAh ប្រើ​បាន​ជិត ៥ថ្ងៃ

 

Oukitel K10000 មាន​អេក្រង់​ទំហំ ៥,៥អ៊ីញ មាន​កម្រាស់​ក្រាស់​ដល់​ទៅ ៩ ម.ម និង​ទម្ងន់ ១៨៤ក្រាម រីឯ​ផ្នែក​គែម​របស់​វា​ស្រោប​ដោយ​លោហៈ​រឹងមាំ​ធន់​នឹង​ការ​ធ្លាក់​បែក។

 

កាមេរ៉ា​ក្រោយ​របស់​ស្មាតហ្វូន​នេះ​មាន​ទំហំ 13MP និង​មុខ 5MP, ប្រព័ន្ធ​ប្រតិបត្តិការ Android Lollipop (Version 5.1.1) រីឯ​មេម៉ូរី​ទំហំ 16GB (អាច​ថែម microSD Card បាន 32GB) និង RAM ទំហំ 2GB។

 

ស្មាតហ្វូន​ Android មួយ​ម៉ូដែល​ ​ថាមពល​ថ្ម​ ១០០០០​mAh ប្រើ​បាន​ជិត ៥ថ្ងៃ

 

អ្នក​ជំនាញ​មួយ​រូប​របស់​ក្រុម​ហ៊ុន Polaris Mobile Inernational ដែល​បាន​នាំ​ចូល​ទូរសព្ទ​ម៉ាក Oukitel មក​ទីផ្សារ​ប្រទេស​កម្ពុជា​បញ្ជាក់​ថា ​ដោយ​សារ Oukitel K10000 មាន​ថាមពល​ថ្ម​ខ្លាំង10000mAh ដូច្នេះ​វា​អាច​កាន់​ថ្ម​បាន​ប្រហែល ៥ថ្ងៃ ហើយ​ទូរសព្ទ​នេះ​ក៏​បំពាក់​​មុខងារ​គាំទ្រ​ប្រព័ន្ធ 4G LTE បាន​ទៀត​ផង។

 

 

Oukitel K10000 ដាក់​លក់​នៅ​ទីផ្សារ​កម្ពុជា​តម្លៃ​​ប្រហែល​ ២៥៥ដុល្លារ​

 

អត្ថបទ៖ ប៉ែត ផាន់និត