​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ជិះ​កង់​ធ្លាក់ចូល​ក្នុង​ស្រះ លង់​ស្លាប់​

ពោធិ៍សាត់:  ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី អាយុ​ប្រហែល ៦ ឆ្នាំមា្ន​ក់ អណ្តែត​ទឹកស្រះ​របស់​អ្នកភូមិ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​១១​ព្រឹក ថ្ងៃទី​២៣ ខែ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ស្រះ​របស់​អ្នកភូមិ ក្នុងភូមិ​ក្បាល​ឈើពុក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ខណៈដែល​ឪពុកម្តាយ បាន​បាត់​កូនស្រី តាំងពី​វេលា​ម៉ោង​ប្រមាណ ១១ ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ​។​
 
​លោក នី សេង​ហ៊ីម អធិការនគរបាល​ស្រុក​កណ្តៀង បាន​ឲ្យ​ដឹងថា សព​ក្មេងស្រី ដែល​គេ​ប្រទះឃើញ រួម​នឹង​កង់​នោះ ឈ្មោះ សោម បញ្ញា អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ នី និង​ម្តាយ​ឈ្មោះ ចន្ថា រស់នៅ ភូមិ​ក្បាល​ឈើពុក ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។

​បើតាម​ឪពុកម្តាយ​កុមារី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​បាត់​កូនស្រី តាំងពី​វេលា​ម៉ោង​ប្រមាណ ១១ ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ មកម្ល៉េះ​។ កូន​របស់ខ្លួន ជា​ញឹកញយ តែងតែ​ជិះ​កង់​ដើរលេង នៅក្បែរ​ភូមិ​។​

​ឪពុកម្តាយ​កុមារី​រងគ្រោះ បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​ម៉ោង ១១​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្រាប់តែ​អ្នកភូមិ បាន​មក​ប្រាប់ថា កូន​របស់​ពួកគាត់ លង់ទឹក​ស្លាប់ បាត់ទៅហើយ​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច មូលដ្ឋាន​បានមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​សាកសព​ក្មេងស្រី រងគ្រោះ ហើយ​សន្និដ្ឋានថា ការ​លង់ទឹក​ស្លាប់​នេះ គឺ​បណ្តាលមកពី​ក្មេងស្រី​នេះ ជិះ​កង់​ដើរលេង​លើផ្លូវ​ក្បែរ​ស្រះ​ទឹក ហើយ​ធ្លាក់​ចូលក្នុង​ស្រះ ដោយ​គ្មាន​នរណា​ដឹង ថែម​ទាំង​មិនចេះ​ហែល​ទឹក​ទៀត​៕V​/S

​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ជិះ​កង់​ធ្លាក់ចូល​ក្នុង​ស្រះ លង់​ស្លាប់​

​ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ជិះ​កង់​ធ្លាក់ចូល​ក្នុង​ស្រះ លង់​ស្លាប់​