​នគរបាល​ប៉ុស្ដិ៍​តា​លន់ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ប្រើ​ហិង្សា ដោយ​ចេតនា​

​កណ្តាល:  កម្លាំង​សមត្ថកិច្ច​នគរបាល ប៉ុស្ដិ៍​តា​លន់ បានធ្វើការ​ឃាត់ខ្លួន យុវជន​ម្នាក់ ដែល​ស្រវឹង​បាន​យក​កាំបិត កាប់​បុរស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ជាង​១០​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​តា​លន់ ស្រុក​ស្អាង​។​

​ជនរងគ្រោះ ឈ្មោះ ខន ខេន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​:​កសិករ មាន​ទីលំនៅ ស្ថិត​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​ជនរងគ្រោះ រយះ​ជើង​​ស្ដាំ ២ កន្លែង​)​។ ជនសង្ស័យ​ឈ្មោះ ផុស សុភ័ក្ត្រ ហៅ ម៉ៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន កាំបិត​បុ័ងតោ​ចំនួន​១​។

​មុនពេល​កើតហេតុ វេលា​ម៉ោង​ខាងលើ ឈ្មោះ ផុស សុ​ភ័​ក្រ ឈ្មោះ ខន ខេន​និង ឈ្មោះ​ពេញ ថន ផឹកស្រា​មាន​សភាព​ស្រវឹង នៅផ្ទះ​ឈ្មោះ ពេញ ថន រួចមក ពេលនោះ ឈ្មោះ ខេន និង​ឈ្មោះ សុ​ភ័​ក្រ បែក​គ្នា​ទៅផ្ទះ​រៀងខ្លួន​។
​រំពេច​នោះ ឈ្មោះ ខេន បាន​កាន់​ដាវ​១ ដើរមក​វិញ​។ ចំណែក​ឈ្មោះ សុ​ភ័​ក្រ ឃើញ​ដូច្នោះ ក៏​ដណ្ដើម​ដាវ​ពី​ដៃ​ឈ្មោះ ខេន ធ្វើអោយ មុត​ម្រាមដៃ​ខាងឆ្វេង ឈ្មោះ​សុ​ភ័​ក្រ​។ ភ្លាមនោះ ឈ្មោះ សុ​ភ័​ក្រ យក​កាំបិត​បុ័ងតោ កាប់​ត្រូវ​ជើង ឈ្មោះ ខេន ខាងស្ដាំ ចំនួន​២​កាំបិត មុត​ហូរឈាម​តែម្ដង​។ រួច​ឈ្មោះ​សុ​ភ័​ក្រ បោះ​កាំបិត​ចោល គេចខ្លួន​មក​ផ្ទះ​ខ្លួន​វិញ​។​

​ចំណែក​ឈ្មោះ ខេន បាន​ក្រុមគ្រួសារ​បញ្ជូនមក​ពេទ្យ ព្យាបាល​របួស​។ នៅវេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​គ្រួសារ​ជន​រង​គ្រោះ មកប្ដឹង​សមត្ថកិច្ច​ប៉ុស្ដិ៍​តា​លន់​។ ពេល​ទទួលបាន ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ប៉ុស្ដិ៍ បាន​ស្វែងរក​ឈ្មោះ ផុស សុ​ភ័​ក្រ មក​សាកសួរ​នៅវេលា​​ម៉ោង ៥ ថ្ងៃ​ដដែល​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ផុស សុ​ភ័​ក្រ បាន​សារភាពថា​: ខ្លួន​ពិតជា​បាន​យក​កាំបិត​បុ័ងតោ កាប់​ឈ្មោះ ខន ខេន​​ប្រា​ដក​មែន​។​

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង ៦​និង​៤០​នាទី ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៦ លោក​លឹម សុគន្ធ​ថា ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តកណ្ដាល​អនុញ្ញាត ឲ្យ​ឃាត់ខ្លួន ឈ្មោះ​ផុស សុ​ភ័​ក្រ ដើម្បី​ប្រមូលផ្ដុំ​សំណុំរឿង តាម​នីតិវិធី​៕V​/S

​នគរបាល​ប៉ុស្ដិ៍​តា​លន់ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ប្រើ​ហិង្សា ដោយ​ចេតនា​
​នគរបាល​ប៉ុស្ដិ៍​តា​លន់ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ប្រើ​ហិង្សា ដោយ​ចេតនា​

​នគរបាល​ប៉ុស្ដិ៍​តា​លន់ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ប្រើ​ហិង្សា ដោយ​ចេតនា​

​នគរបាល​ប៉ុស្ដិ៍​តា​លន់ ឃាត់ខ្លួន​យុវជន​ម្នាក់ ពីបទ​ប្រើ​ហិង្សា ដោយ​ចេតនា​