​ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្តែត​ទឹក ទន្លេបាសាក់

ភ្នំពេញ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​អណ្តែត​ទឹក ទន្លេបាសាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៤​រសៀល​ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។

​ជនរងគ្រោះ ឈ្មោះ​ហ៊ួ​ត គង់ អាយុ ៥០​ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ​ភូមិ​ព្រែក​ថ្មី ។ ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​សាកសព ពុំ​ឃើញ​មាន​អ្វី​ប្លែក​នោះទេ ហើយ​បានប្រគល់​សាកសព ទៅ​ក្រុម​​គ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។​

​ជាមួយគ្នានេះ អ្នកស្រុក​ដែល​ចោមរោម​មើល​សព ដោយ​ម្នាក់ៗ បាន​និយាយថា គាត់​ជា​រៀងរាល់ថ្ងៃ តែង​ផឹក​ស្រវឹង​ជោកជាំ ហើយ​ករណីនេះ ប្រហែលជា​គាត់​មក​មុជទឹក ហើយ​លង់ទឹក​តែម្តង ខណៈ​គាត់​ស្រវឹង​ផង​ក៏​មិនដឹង ៕V​/S

​ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្តែត​ទឹក ទន្លេបាសាក់