មិនមាន​អ្នក​ផ្ទុកមេរោគ​អេដស៍ កើនឡើង​ទេ ក្រោយ​ធ្វើតេស្ត​មនុស្ស ចំនួន​៤០​នាក់​ទៀត​

​កណ្តាល: បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ជំនាញ ធ្វើតេស្ត​ឈាមប្រជាពលរដ្ឋ នៅ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល  ចំនួន​៤០​នាក់​បន្ថែមទៀត មក​មិនបាន​រកឃើញអ្នក​ផ្ទុកមេរោគ​អេ​ដ៍​បន្ថែមទៀត​ទេ គិត​មក​ត្រឹម​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៣ កុម្ភៈ គឺមាន​ចំនួន​១៨​នាក់ ដដែល ក្នុងចំណោម​មនុស្ស ២៨០​នាក់ ។  នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពីលោក ងួន ចំរើន ប្រធាន​មន្ទីរពេទ្យ ប្រតិបត្តិស្រុក​មុខកំពូល​។​

​គួរ​បញ្ជាក់ថា  ប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន​១៨​នាក់ រស់នៅក្នុង​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុកមេរោគ​អេ​ដ៍ គិត​មកដល់​ត្រឹម​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២២ កុម្ភៈ បន្ទាប់ពី  ធ្វើតេស្ត​ឈាម​អ្នកភូមិ ចាប់តាំងពី​ថ្ងៃ​១៣ កុម្ភៈ មកលើ​មនុស្ស ២៤០​នាក់ ។
​ប្រជាពលរដ្ឋ​ក្នុងភូមិ បាន​សម្តែង​ក្តីបារម្ភ ចំពោះ​ការផ្ទុះ​មេរោគ​អេដស៍​ជាថ្មី ទៅលើ​មនុស្ស​ជាច្រើន​នាក់ នៅក្នុង​ភូមិ ដោយ​គេ​ពុំ​ដឹង​មូលហេតុ​នៅឡើយ ។​

​ពីរ​នាក់ ប្ដី​ប្រពន្ធ ដែល​បានមក​ធ្វើតេស្ត​ឈាម រក​មេរោគ​អេស​ដ៏ បាន​ឲ្យ​ដឹងថា គ្រួសារ​គាត់​មិនបាន​ដឹងថា ការផ្ទុក​មេរោគ​អេដស៍​នេះ តាំងពី​ពេលណា​មក​ទេ គ្រាន់តែ​មក​ធ្វើតេស្ត​តៗ​គ្នា តាម​ការដឹង​ពី​អ្នកភូមិ​ម្នាក់ ទៅ​អ្នកភូមិ​ម្នាក់ទៀត​។ ក្រោយពី​ដឹង​ហើយ ក៏​មក​ធ្វើតេស្ត​ដូចនេះ ប៉ុន្តែ​គ្រួសារ​មិនមានផ្ទុក​មេរោគ​អេដស៍ ដូច​អ្នក​ភូម​មួយចំនួន​ផ្សេង​ទេ​។​

​លោកស្រី យ៉ែម ណង់ មេឃុំ​សំបួរមាស បាន​ឲ្យ​ដឹងថា អ្នកស្រី​ក៏​មិនទាន់​អាច សន្និដ្ឋានបានថា ការផ្ទុះ​នេះ បណ្តាលមកពី​មូលហេតុ​អ្វី ពិតប្រាកដ​នោះឡើយ រហូត​ទាល់តែ​អង្គការ​ខេមរ៉ា ចុះមក​ធ្វើតេស្ត​ឈាម រក​មេរោគ​អេដស៍ ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ទើប​រកឃើញ​មេរោគ​អេ​ដ៍ កើតមាន​ទៅលើ​អ្នកភូមិ ជា​បន្តបន្ទាប់​នោះ​។​

​ករណីនេះ លោកស្រី បាន​សម្តែង​ក្តីបារម្ភ ចំពោះ​អ្នក​កើត​មេរោគ​អេដស៍ ដែល​គ្រួសារ​ខ្លះ បានកើត​ទាំង​ប្តី​ទាំង​ប្រព​ន្ឋ ឆ្លង​រហូត​ទៅដល់​កូន ហើយ​ភាគច្រើន ជា​គ្រួសារ​ទីទ័លក្រ ដូច្នេះ អ្នកស្រី ស្នើសុំ​ដល់​មន្ត្រី​សុខាភិបាល ធ្វើយ៉ាងណា​យកចិត្តទុកដាក់ ក្នុងការ​ជួយផ្តល់​ថ្នាំសង្កូវ ក្នុងការ​ព្យាបាល អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស​ន៍ នេះ​ផង​។​

​លោក លី ប៉េង​ស៊ុន នាយក​មជ្ឈមណ្ឌល​ជាតិ ប្រ​យុ​ទ្ឋ​ប្រឆាំង​ជំងឺអេដស៍ និង​កាមរោគ ដែល​បាន​ចុះ​ធ្វើតេស្ត​ឈាម​ដោយផ្ទាល់ បាន​ប្រាប់​អ្នក​យ​ព័​ត័​មាន តាម​ទូ​សព្ទ័​ថា ការរកឃើញ​មេរោគ​អេដស៍​ធ្វើឡើង តាំងពី​ថ្ងៃទី​១៣ ខែកុម្ភៈ បន្ទាប់ពី​អង្គការ​ខេមរ៉ា បាន​ចុះមក​ធ្វើតេស្ត រក​អ្នក​ស្ម័គ្រ​មក​ធ្វើតេស្ត​ឈាម រក​មេរោគ​អេដស៍​នោះ​។ ក្រោយពី​ធ្វើតេស្ត មកទល់​បច្ចុប្បន្ន បាន​រកឃើញ​មនុស្ស ចំនួន​១៨​នាក់ មាន​ផ្ទុកមេរោគ​អេដស៍ ក្នុងនោះ​មាន​ស្ត្រី ចំនួន​១២ ដែល​ភាគច្រើន កើត​ទៅលើ​មនុស្ស​ចាស់ និង​ឆ្លង​មក​កុមារ​តូច​ម្នាក់​។​

​លោក លី ប៉េង​ស៊ុន បាន​បញ្ជាក់ថា ចំនួន​ដែល​បាន​រកឃើញ​នេះ មិនមែនជា​ករណី ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដូច​ករណី​ផ្ទះ​នៅក្នុង​ភូមិ​រកា ខេត្តបាត់ដំបង កាលពី​ឆ្នាំ កន្លងទៅ​នោះឡើយ ព្រោះ​តួលេខ​នេះ មិនទាន់​ជា​ផ្លូវការ​ទេ ព្រោះ អាចមាន​អ្នកធ្វើ​តេស្ត ដឹងថា​ខ្លួន​មាន ផ្ទុកមេរោគ​អេ​ដ៍ មិន​អស់ចិត្ត មក​ធ្វើ​តេស​ម្ដងទៀត ធ្វើឱ្យ​តួលេខ កើនឡើង​៕V/S

មិនមាន​អ្នក​ផ្ទុកមេរោគ​អេដស៍ កើនឡើង​ទេ ក្រោយ​ធ្វើតេស្ត​មនុស្ស ចំនួន​៤០​នាក់​ទៀត​

មិនមាន​អ្នក​ផ្ទុកមេរោគ​អេដស៍ កើនឡើង​ទេ ក្រោយ​ធ្វើតេស្ត​មនុស្ស ចំនួន​៤០​នាក់​ទៀត​

មិនមាន​អ្នក​ផ្ទុកមេរោគ​អេដស៍ កើនឡើង​ទេ ក្រោយ​ធ្វើតេស្ត​មនុស្ស ចំនួន​៤០​នាក់​ទៀត​