ឡើងតខ្សែកាប្តិ៍ មិនប្រយត្ន័បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone ដាច់ខ្សែក្រវ៉ាត់ធ្លាក់ស្លាប់នៅស្រុកកោះសូទិន

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បុគ្គលិក ក្រុមហ៊ុន ទូរស័ព្ទ 097 Metfone ម្នាក់ ឡើងតខ្សែកាប្តិ៍ ដាច់ខ្សែក្រវ៉ាត់ការពារ បានធ្លាក់ពីលើ កំពូល បង្គោលភ្លើងដែលមានកម្ពស់៨ម៉ែត្រ ស្លាប់មួយរំពេច។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ វី សុភាច អាយុ២០ឆ្នាំបានឡើងទៅលើបង្គោលភ្លើងដែលមានកម្ពស់៨ម៉ែត្រ ដើម្បីត ខ្សែកាប្តិ៍ ដោយមានការពាក់ខ្សែក្រវ៉ាត់ដូចសព្វរាល់ដង ស្រាប់តែកំពុងតនោះខ្សែ ក្រវ៉ាត់ការពារបានដាច់ធ្លាក់ជនរងគ្រោះមកក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅធ្វើកោសល្យវិច័យ រួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើបង្គោលភ្លើងប្រាកដ មែន ប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃ៕

ឡើងតខ្សែកាប្តិ៍ មិនប្រយត្ន័បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone ដាច់ខ្សែក្រវ៉ាត់ធ្លាក់ស្លាប់នៅស្រុកកោះសូទិន ឡើងតខ្សែកាប្តិ៍ មិនប្រយត្ន័បុគ្គលិកក្រុមហ៊ុនទូរស័ព្ទ Metfone ដាច់ខ្សែក្រវ៉ាត់ធ្លាក់ស្លាប់នៅស្រុកកោះសូទិន