ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ទ៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ អាជីវករលក់គ្រឿងអលង្ការនិង​ដូរលុយនៅផ្សាររ៉ាថ្មី ​ស្ថិតក្នុងក្រុងប៉ោយប៉ែត បានត្រូវចោរពីរនាក់​ជិះម៉ូតូC125​ ប្រដាប់ដោយអាវុធខ្លី២ដើម ​បានភ្ជង់ប្លន់យកកាបូបដាក់គ្រឿង​អលង្ការនិងលុយ​ ខណៈជនរងគ្រោះជិះម៉ូតូ ​Scoopy ឌុបកូនស្រី​ ចេញពីផ្ទះគោលបំណង​ទៅលក់ដូរនៅផ្សារ ។

ហេតុការណ៍នេះ​ ​បានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹកថ្ងៃតី២៤​ កុម្ភៈ ២០១៦ ​នៅចំណុចមុខស្នាក់ការ​សង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត ។

សេចក្តីរាយការណ៍បានបន្តថា​ ស្រ្តីរងគ្រោះឈ្មោះ សយ សុផាន់ អាយុ៤៥ឆ្នាំ​ កូនស្រីឈ្មោះ រ័ត្ន វិច្ឆិកា ​និងប្តីឈ្មោះ ចំរើន សែ​ អាយុ៥០ឆ្នាំ ​ជាគ្រូពេទ្យនៅមណ្ឌលសុខភាព​ក្រុងប៉ោយប៉ែត ។

នៅក្នុងអំពើប្លន់មិនរំខាន​សមត្ថកិច្ចក្រុងប៉ោយប៉ែតនេះ​ ក្រុមចោរបានយកគ្រឿងអលង្ការនិង​លុយជាច្រើនសន្ឋឹកសន្ឋាប់រួមមាន៖​ ចិញ្ចៀន ៨០វង់ ​ក្នុង១វង់តម្លៃចាប់ពី២០០០​ទៅ៥០០០បាត​លុយ​ថៃ ខ្សែ.កតូចធំ​ ៨០ខ្សែ ដែលខ្សែ.កធំ​តម្លៃចាប់ពី៣០០០ទៅ១ម៉ឺនបាត ​គ្រឿងបញ្ចំាមួយចំនួន លុយខ្មែរ២លានរៀល ​លុយបាត១០ម៉ឺនបាត ​និង ​លុយដុល្លារ៣០០០ដុល្លារ ។

នៅពេលនេះ​ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ​តាមប្រមាញ់ជនសង្ស័យយក​មកផ្តន្ទាទោសតាមច្បាប់ ៕