ស្វែង​យល់​ពី​ជំងឺ​ផ្ដាសាយ H1N1


ស្វែង​យល់​ពី​ជំងឺ​ផ្ដាសាយ H1N1

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​ចេញ​វីដេអូ​ខ្លី​មួយ ​ដែល​បក​ស្រាយ​លម្អិត​ពី​ជំងឺ​ផ្ដាសាយ (H1N1) នៅ​លើ​ទំព័រ​ Facebook នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង។

 

ជំងឺ​ផ្ដា​សាយ​ថ្មី​ (H1N1) ធ្លាប់​ឆ្លង មក​កម្ពុជា​នៅ​ឆ្នាំ ២០០៩ ដែល​ធ្វើ​ឱ្យ​មាន​ករណី​ឈឺ​នឹង​ស្លាប់​ជា​ច្រើន​។ រហូត​ដល់​ឆ្នាំ ២០១២ អង្គការ​សុខភាព​ពិភពលោក​ បាន​ចាត់​ទុក​ថា វា​​ជា​មេរោគ​​ដែល​ផ្លាស់ប្ដូរ​តាម​រដូវ (Seasonal Flu) មេរោគ​ថ្មី​នេះ ​ក៏​ដូច​ជា​ មេរោគ​ថ្មី​ទៀត​ដែរ​ សុទ្ធ​សឹង​តែ​ជា​ផ្ដាសាយ​ធម្មតា​។

 

អ្នក​ដែល​ងាយ​​រង​គ្រោះ​ពី​ជំងឺ​ផ្ដាសាយ​​ គឺ​​​ក្មេង​ អាយុ​ក្រោម ៥ ឆ្នាំ និង​ មនុស្ស​ចាស់​អាយុ​ ពី ៦០ឆ្នាំ ឡើង​ទៅ​ ហេតុ​នេះ​​ទើប​អង្គការ​សុខភាព​ពិភព​លោក​​អំពាវនាវ​ឱ្យ​ចាក់​វ៉ាក់សាំង​​ការពារ​​ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ ទឹក​នោម​ផ្អែម ​មហារីក ​ជំងឺ​សួត​ ឬ​ ថ្លើម​ជា​ដើម។

 

 

ស្វែង​យល់​ពី​ជំងឺ​ផ្ដាសាយ H1N1

(លោកវេជ្ជបណ្ឌិត លី សុវណ្ណ)

 

 

រោគ​សញ្ញា​៖ គ្រុន​ក្ដៅ​ លើស​ពី​៣៨ អង្សា​សេ ឈឺក្បាល ក្អក​ កណ្ដាស់ ឈឺ​សាច់ដុំ​ និង ស្រៀវស្រាញ​ក្នុង​ខ្លួន​ជា​ដើម។​

 

របៀប​ឆ្លង៖ ជំងឺ​ផ្ដាសាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈ​ ការ​នៅ​ជិត​ ក្អក​ កណ្ដាស់​ ការ​ប៉ះពាល់​ផ្ទៃ​ណា​ដែល​មាន​មាន​មេរោគ​ផ្ដាសាយ​ ហេតុ​នេះ​ហើយ​ទើប​គេ​តម្រូវ​ឱ្យ​អ្នក​កើត​ជំងឺ​ផ្ដាសាយ​ ពាក់​ម៉ាស និង លាង​ដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ញឹកញាប់។

 

ការ​ព្យាបាល៖ បើ​ក្ដៅ​ខ្លួន​ ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន​ ទទួល​ទាន​អាហារ​បំប៉ន​ឱ្យ​មាន​កម្លាំង​ គេង​ឱ្យ​បាន​លក់​ស្កប់ស្កល់​ បើ​ជា​អ្នក​ចូល​ចិត្ត​ហាត់​កីឡា​គួរ កាត់បន្ថយ​​ការ​ហាត់​កីឡា​សិន។ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​បើ​ស្ថានភាព​ជំងឺ​មិន​ស្រាកស្រាន្ត​ទេ​ គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​​ដើម្បី​ធ្វើ​​រោគ​​វិនិច្ឆ័យ៕

 

ស្វែង​យល់​ពី​ជំងឺ​ផ្ដាសាយ H1N1

 

 

 

អត្ថបទ៖ ណេង ណេង

រូបថត៖ Facebook page នាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង