ទឹកកកអាចកម្ចាត់ ការឈឺធ្មេញក្នុង រយៈពេល៦នាទី

សុខភាព៖ យោងតាម myilifestyle បានចុះផ្យាយឲ្យដឹងថា ការឈឺធ្មេញ គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយ ដែលគ្មាននរណាម្នាក់ ចង់ឲ្យកើតឡើង មកលើខ្លួនឡើយ។

នៅពេលដែលអ្នកឈឺធ្មេញ ប្រាកដណាស់ អ្នកនឹងរត់ទៅរក គ្រូពេទ្យធ្មេញ ដើម្បីព្យាបាល តែបើតាមការស្រាវជ្រាវ នៅប្រទេសកាណាដា បាន បង្ហាញថា ការឈឺធ្មេញ ត្រូវបានបំបាត់ បានយ៉ាងមានប្រសិទ្ធិភាព ដោយអ្នកត្រូវការ តែទឹកកក ១ដុំល្មម ហើយយកមេដៃ និងចង្អុលដៃកាន់វា រួច យក ទឹកកកមកត្រដុស រឹតថ្នមៗនៅលើតំបន់ ដែលឈឺចាប់ក្នុង រយៈពេល ៥ ទៅ ៦ នាទី។

អ្នកស្រាវជ្រាវខាងលើ បានពន្យល់ថា មូលហេតុដោយសារតែ ផ្នែកនៃបាតដៃនេះ គឺជាកន្លែងដែលមាន សរសៃប្រសាទ ដែលត្រូវបាន ផ្សារភ្ជាប់ ជាមួយនឹងផ្នែកកណ្ដាល សម្រាប់ការឈឺចាប់ នៅក្នុងខួរក្បាលដែល គ្រប់គ្រងកម្រិតនៃ ការឈឺចាប់នៅក្នុងដៃ និងក្បាល។

៩០ ភាគរយនៃអ្នកចូលរួមឆ្លើយ សំណួរក្នុងការស្ទាបស្ទង់ មតិបានបញ្ជាក់ថា បច្ចេកទេសនេះពិតជា មានប្រសិទ្ធិភាព ខ្ពស់ក្នុងការបំបាត់អាការៈ ឈឺធ្មេញ របស់ពួកគេពិតមែន៕

ទឹកកកអាចកម្ចាត់ ការឈឺធ្មេញក្នុង រយៈពេល៦នាទី