មូលហេតុទារក ចូលចិត្តយំ

សុខភាព៖ តាមការស្រាវជ្រាវ បានឲ្យដឹងពីមូលហេតុ ទារកយំនៅរាល់ ពេលដែលឃ្លាន និងងងុកដេក ឬមិនស្រួលខ្លួន  តាមការពិតទៅ មកពី ទារកនៅតូចមិនចេះនិយាយ ទើបតែយំដូច្នេះ នេះបើយោងតាមការ ចុះផ្សាយរបស់គេហទំព័រ Yahoo។

យោងតាមការស្រាវជ្រាវ បានរបស់អ្នកវិទ្យាសាស្ត្រ ផ្នែកសុខភាពពិភពលោក បានរកឃើញថា ការយំរបស់ទារក គឺជាសញ្ញា បញ្ជាប់ប្រាប់ន័យ មួយទៅដល់ឪពុមម្ដាយ ដែលសញ្ញានេះប្រើ ជំនួសឲ្យការនិយាយ។

ទារកនៅក្មេងមិនអាច និយាយថា ដូច្នេះហើយទើបយំ ដែលបញ្ជាក់ប្រាប់ថា ឃ្លាន ងងុកដេក ឬមិនស្រួល ហើយលោកអ្នកជា អាណាព្យាបាល អាចសម្គាល់មើលបាន ថាការយំបែបនេះ គឺមិនចេញទឹកភ្នែកនោះទេ។

អ្នកវិទ្យាសាស្ត្រ ក៏បានបន្ថែមទៀតថា បើសិនជាទារក មិនស្រួលខ្លួន អាចយំចេញទឹកផ្នែកម្ដងម្កាល ប៉ុន្តែបើសិន ជាយំងងុកដេក ឬឃ្លានវិញនោះគឺ មិនចេញទឹកភ្នែកទេ៕

មូលហេតុទារក ចូលចិត្តយំ