ប្រភេទអាហារ ដែលជួយឲ្យអ្នក លូតកម្ពស់ស្អាត

សុខភាព៖ មនុស្សប្រុសជាធម្មតាលូតកម្ពស់ រហូតដល់អាយុត្រឹម ២៥ឆ្នាំ ហើយជាទូទៅ មនុស្សស្រីអស់ កម្ពស់ត្រឹមអាយុ ១៩ឆ្នាំ ប៉ុន្តែប្រសិនបើ អ្នកព្យាយាម ញ៉ាំអាហារ និងធ្វើលំហាត់ប្រាណ ឲ្យបានត្រឹមត្រូវ អ្នកអាចនឹងមានឱកាស លូតកម្ពស់បានច្រើន នេះបើយោងតាម boldsky ចុះផ្សាយ។ អ្នកជំនាញបានណែនាំ ឲ្យទទួលទានអាហារ ដែលជួយទ្រទ្រង់ ដល់អរម៉ូនលូតលាស់ របស់មនុស្ស។ ត្រូវប្រាកដថា អ្នកមិនភ្លេចអាហារ ដែលសម្បូរប្រូតេអ៊ីន, វីតាមីន និងសារធាតុខនិជ ។

ខាងក្រោមនេះជាអាហារជួយឲ្យលូតកម្ពស់មាន៖ ប្រភពប្រូតេអ៊ីនបាន ពីសាច់សត្វ នឹងមានប្រសិទ្ធិភាពខ្ពស់ ហើយជារបបអាហារ របស់អ្នក ដើម្បីជួយឲ្យ ការលូតលាស់ របស់សាច់ដុំ រាងកាយរបស់អ្នក។

គ្រាប់ធញ្ញជាតិ ៖ វាមានផ្ទុកនូវជាតិកាបូហៃដ្រាត, ជាតិដែក, ជាតិសរសៃ និងវីតាមីន B ដែលដើរតួនាទី ក្នុងការជួយឲ្យលូតកម្ពស់។

ទឹកដោះគោ៖  ទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម ដែលដើរតួនាទី សំខាន់ក្នុងការជួយ ឲ្យឆ្អឹងលូតលាស់គួរ ទទួលទានទឹកដោះគោ គ្មានក្រែមឲ្យបាន ២កែវក្នុងមួយថ្ងៃ។

សណ្តែកសៀង៖  អ្នកត្រូវទទួលទានសណ្តែកសៀង ឲ្យបានយ៉ាងតិចណាស់ ៥០ ក្រាមក្នុង ១ថ្ងៃដើម្បីលូតកម្ពស់។

ស៊ុតស៖ វាមានផ្ទុកនូវប្រូតេអ៊ីន និងវីតាមីន B2 យ៉ាងហោចណាស់ ទទួលឲ្យបាន ២ទៅ៣គ្រាប់ ក្នុង១ថ្ងៃ។

ផ្លែឈើ និងបន្លែ៖ ផ្តល់ជាតិសរសៃ, វីតាមីន និងសារធាតុខនិជ ដើម្បីឲ្យរាងកាយលូតលាស់៕

ប្រភេទអាហារ ដែលជួយឲ្យអ្នក លូតកម្ពស់ស្អាត

  • ប្រភេទអាហារ ដែលជួយឲ្យអ្នក លូតកម្ពស់ស្អាត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/02/24  Category:កំសាន្ត
Tags: