វត្ថុក្នុងផ្ទះបាយ ៣ យ៉ាងដែលអាចធ្វើ ឲ្យអ្នកមានជំងឺ

យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់ មានជំងឺដោយសារ ម្ហូបអាហារ។ ជាមួយគ្នានេះដែរ អ្នកមិនអាចការពារ ខ្លួនអ្នកកុំឲ្យមានជំងឺ បាន ១០០%នោះឡើយ ក៏ប៉ុន្តែការទទួលយក ការប្រុងប្រយ័ត្ន យ៉ាងពិតប្រាកដ អាចជួយកាត់បន្ថយ គ្រោះថ្នាក់របស់អ្នកបាន។ នេះបើយោងតាម គេហទំព័រព័ត៌មាន សុខភាព Health.Com ចេញផ្សាយនៅថ្ងៃអង្គារ ទី ១០ ខែ វិច្ឆកា ឆ្នាំ ២០១៥។

ហើយការការពារទាំងនោះ គឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំង ការលាងដៃ មុនពេលកាន់ ចំណីអាហារជាដើម។ ចំណែកឯអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី ភ្នាក់ងារចំលង មេរោគមួយទៀត ដែលមាននៅក្នុង ផ្ទះបាយរបស់អ្នក ដែលអ្នកមិនធ្លាប់ បានគិតដល់ពីមុនមក។

១. អេប៉ុងសំអាតនៅក្នុងផ្ទះបាយៈ នៅពេលដែលអ្នក ប្រើប្រាស់អេប៉ុងហើយ ហើយមិន បានធ្វើការ សំអាតឲ្យបានត្រឹមត្រូវ វាអាចបង្កមេរោគឡើង ជាច្រើនហើយ ជ្រាបចូល ទៅក្នុងសាច់របស់អេប៉ុង។ បន្ទាប់មកនៅពេលដែលអ្នក ត្រូវការប្រើវាម្តងទៀត ដោយអ្នក គ្រាន់តែ កាន់វាឡើង មេរោគនៅក្នុងអេប៉ុងនោះ អាចជ្រាបចូល ទៅក្នុងខ្លួនប្រាណ របស់អ្នក ដោយអាចធ្វើឲ្យអ្នកមានជំងឺផ្សេងៗ។ ដូច្នេះដើម្បីជៀសវាពីការចំលងមេរោគ អ្នកត្រូវធ្វើការសម្ងួត អេប៉ុងជាប្រចាំ និង ត្រូវផ្លាស់ប្តូរវាក្នុងរយៈពេល ២សប្តាហ៏ម្តង។

២. ទូទឹកកករបស់អ្នកៈសីតុណ្ហភាពត្រជាក់អាចធ្វើឲ្យបាក់តេរីបង្កឡើងបានយ៉ាងយឺតបំផុត ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់ដើម្បីជឿជាក់ថាសីតុណ្ហភាពទូរទឹកកករបស់អ្នកមិនស្ថិតនៅក្រោមសីតុណ្ហភាពក្រោម 40°F។

៣. បាក់តេរីដែលចេញពីសាច់ឆៅ និងត្រី: អាចធ្វើការរីករាលដាល មេរោគដល់អាហារ ដែលធ្វើរួចហើយ និងផលិតផលស្រស់ ដូចជាបន្លែផ្លែឈើជាដើម។។ ដើម្បីកាត់បន្ថយការ ចំលងមេរោគ អ្នកត្រូវចែងទូដាក់ម្ហូបផ្សេងគ្នា រវាងអាហារឆៅ និង អាហារឆ្អិន។

វត្ថុក្នុងផ្ទះបាយ ៣ យ៉ាងដែលអាចធ្វើ ឲ្យអ្នកមានជំងឺ