គ្រូបង្គោលក្រុមយុវជន ភ្នំពេញក្រោន ចេញទៅបន្ដអាជីព នៅតំបន់អាមេរិកកណ្ដាល

ភ្នំពេញ៖ គ្រូបង្វឹកសញ្ញាតិ អង់គ្លេសលោក Harry Varley ដែលជាគ្រូបង្គោល ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៧ឆ្នាំ របស់ក្លឹបភ្នំពេញក្រោន នឹងចាកចេញពីក្លឹប លំដាប់លីកកំពូល កម្ពុជានេះ ទៅបន្ដអាជីពជាគ្រូបង្វឹក បាល់ទាត់ នៅកោះ Grenada តំបន់អាមេរិកកណ្ដាល ដោយដើរនាទី ជាគ្រូបង្គោល ដឹកនាំក្រុមនារី CONCACAF U-17s Women’s Championship និងក្រុមបុរស Men’s Caribbean Cup នៅខែក្រោយ ។

មន្ដ្រីក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា បុរសសញ្ជាតិអង់គ្លេរូបនេះ បានចូលរួមជាមួយក្លឹប ភ្នំពេញក្រោន ក្នុងនាម ជាប្រធាន ផ្នែកបច្ចេកទេស និង ទទួលខុសត្រូវក្នុងការ មើលសាលាបាល់ទាត់ សហគមន៍មួយរយៈពេល កន្លងមកជាមួយនឹង ភាពរីកចម្រើនគួរ ឲ្យកត់សម្គាល់ ។

ជុំវិញការចាកចេញ គ្រូបង្គោលវ័យ ២៧ឆ្នាំនេះដែរ ត្រូវបានមន្ដ្រីក្លឹបភ្នំពេញក្រោន សរសេរជូនពរផងដែរថា «សូមអរគុណដល់លោកគ្រូ Harry ដែល បានប្រឹងអស់កម្លាំងកាយចិត្ត ក្នុងការហ្វឹកហាត់រយៈពេល កន្លងមក។ យើងសូមជូនពរឲ្យ លោកគ្រូជោគជ័យ នៅថ្ងៃអនាគតជាមួយក្រុម Spice Boyz»។

គួរបញ្ជាក់ថា មុននឹងធ្វើដំណើរមក ប្រកបអាជីពជា គ្រូបង្វឹកបាល់ទាត់ ជាមួយក្លឹប ភ្នំពេញក្រោន លោក Harry Varley ធ្លាប់បានធ្វើការងារ ជាមួយ ក្រុមបាល់ទាត់មួយចំនួន នៅប្រទេសកំណើត របស់ខ្លួន រួមមានក្រុម Shrewsbury Town និងក្រុម Porting Khalsa ជាដើម ។ ជាងនេះទៅទៀត លោក Harry បាននឹងកំពុងអភិវឌ្ឍន៍ ខ្លួនជាខ្លាំង ដើម្បីសម្រេចបំណងចង់ ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិគុយបា ៕

គ្រូបង្គោលក្រុមយុវជន ភ្នំពេញក្រោន ចេញទៅបន្ដអាជីព នៅតំបន់អាមេរិកកណ្ដាល

គ្រូបង្គោលក្រុមយុវជន ភ្នំពេញក្រោន ចេញទៅបន្ដអាជីព នៅតំបន់អាមេរិកកណ្ដាល