ច្បាស់​ហើយ អេ ភូថង ​នឹង​​ធ្វើ​គ្រូ​បង្ហាត់​នៅ​ក្លឹប​ប្រដាល់​ភ្នំពេញ​ក្រោន

ច្បាស់​ហើយ អេ ភូថង ​នឹង​​ធ្វើ​គ្រូ​បង្ហាត់​នៅ​ក្លឹប​ប្រដាល់​ភ្នំពេញ​ក្រោន

បើ​តាម​សម្ដី​របស់​លោក ឬទ្ធី សំណាង ​ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​ឱ្យ​ដឹង​ថា​ លោក​នឹង​បង្កើត​ក្លឹប​ប្រដាល់​មួយ​មែន ដោយ​យក​លោក អេ ភូថង ​មក​ធ្វើ​ជា​គ្រូ​បង្ហាត់ ក៏​ដូចជា​យក​កីឡាករ​កូន​សិស្ស​ដែល​កំពុង​ស្នាក់​នៅ​ជាមួយ​អេ ភូថង ​ទាំង​អស់​ផង​ដែរ។

 ច្បាស់​ហើយ អេ ភូថង ​នឹង​​ធ្វើ​គ្រូ​បង្ហាត់​នៅ​ក្លឹប​ប្រដាល់​ភ្នំពេញ​ក្រោនលោក ឬទ្ធី សំណាង

 

“បាទ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ឱ្យ​គេ​ធ្វើ​កន្លែង​ប្រដាល់​មួយ​មែន ដោយ​ធ្វើ​ឡើង​នៅ​ទីលាន​ RSN ​នេះ​តែ​ម្ដង។ ​ក្លឹប​ប្រដាល់​ភ្នំពេញ​ក្រោន​នេះ​នឹង​យក​លោក​គ្រូ អេ ភូថង ​មក​ដឹក​នាំ។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​រួច​អស់​ហើយ ដោយ​យើង​នឹង​យក​សិស្ស​របស់​គាត់​ទាំង​អស់​មក​ជាមួយ។ ចំពោះ​ទឹក​ប្រាក់​ចំណាយ យើង​មិន​ទាន់​អាច​ស្មាន​បាន​ទេ ព្រោះ​ទាល់​តែ​ធ្វើ​រួច​បាន​ដឹង”។ សម្ដី ​លោក ឬទ្ធី សំណាង ។

 

ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​រូប​នេះ បាន​បញ្ជាក់​ថា​លោក​ចង់​ជួយ​កីឡា​ទាំង​អស់​នៅ​កម្ពុជា​ឱ្យ​រីក​ចំរើន​ឡើង ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ចង់​ជួយ​នេះ​ដែរ​ក៏​ត្រូវ​ឱ្យ​មាន​ការ​សហការ​គ្នា​ពី​អ្នក​ឧបត្ថម្ភ​ផ្សេង​​ៗ​ផង​ដែរ ទើប​អាច​ទៅ​រួច​ទាំង​អស់​គ្នា។

ច្បាស់​ហើយ អេ ភូថង ​នឹង​​ធ្វើ​គ្រូ​បង្ហាត់​នៅ​ក្លឹប​ប្រដាល់​ភ្នំពេញ​ក្រោន

សកម្មភាពហ្វឹកហាត់​កូនសិស្ស​ អេ ភូថង កន្លងមក

 

អេ ភូថង ​បច្ចុប្បន្ន​នេះ​កំពុង​ជួល​ផ្ទះ​ជាន់​ទី​២ ​ជិត​ផ្សារ​អូរ​ឬស្សី​ដើម្បី​ស្នាក់​នៅ​បណ្ដោះអាសន្ន​ ដោយ​សិស្ស​ចំនួន​៩​នាក់​របស់​លោក​ក៏​ជ្រក​ក្រោម​ដំបូង​តែ​មួយ​ផង​ដែរ។ ចំពោះ​មុខរបរ​វិញ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​ធ្វើ​ជា​ចៅ​ក្រម និង​អាជ្ញា​កណ្តាល ព្រម​ទាំង​ធ្វើ​ជា​ពិធីករ​ប្រដាល់​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥៕

 

អត្ថបទ៖មុន្នី រម្យ