ប្រយ័ត្ន ងាប់មេជីវិតឈ្មោលដោយសារទង្វើទាំងនេះ!

ការនិយាយាទូរស័ព្ទច្រើនជាង ១ម៉ោងក្នុងមួយថ្ងៃ ឬដាក់ទូរស័ព្ទនៅក្នុងហោប៉ៅ គឺជាកំហុសដល់ធ្ងន់ធ្ងរមួយ ដែលអាចធ្វើឲ្យមេជីវិតឈ្មោលត្រូវបានបំផ្លាញ់។
 
ប្រយ័ត្ន ងាប់មេជីវិតឈ្មោលដោយសារទង្វើទាំងនេះ!
ក្រុមអ្នកស្រាវជ្រាវបានតាមដានទៅលើបុរសជាង ១០៦ នាក់នៅក្នុងមន្ទើរពេទ្យរយៈពេល ១ឆ្នាំ។ ពួកគេបានរកឃើញថា បុរសដែលនិយាយទូរស័ព្ទច្រើនជាង ១ម៉ោងក្នុងមួយថ្ងៃ មេជីវិតឈ្មោលនាំឲ្យគុណភាពខ្សោយជាងបុរសដែលនិយាយទូរស័ព្ទតិចជាង ១ម៉ោងដល់ទៅពីរដង។
តួរលេខនេះបានបង្ហាញថា ជាទូទៅមានតែ ១១ភាគរយ នៃបុរសតែប៉ុណ្ណោះដែលមានបញ្ហាមេជីវិតឈ្មោល។ ប៉ុន្តែចំនួន ៤៧ ភាគរយ នៃបុរសដែលចាប់ផ្តើមដាក់ទូរស័ព្ទដៃនៅម្តុំក្រលៀនចំងាយ ៥០ សង់ទីម៉ែត្រនឹងមានផលប៉ះពាល់យ៉ាងខ្លាំង។
សាស្ត្រាចារ្យ Martha Dirnfeld នៅសាកលវិទ្យាល័យនៃទីក្រុង Haifa បានថ្លែងថា «កម្រិតនៃមេជីវិតឈ្មោលធ្លាប់ចុះ ពិបាកនឹងមានកូន»។
សាស្ត្រាចារ្យ Gedis Grudzinskas ជាអ្នកពិគ្រោះយោបល់នៅមន្ទើរពេទ្យ St.George ចក្រភពអង់គ្លេសបាននិយាយថា «បុរសត្រូវគិតអំពីសុភមង្គលរបស់ខ្លួន និងបោះបង់ចោលនៃការប្រើប្រាស់ទូរស័ព្ទច្រើនពេក។»
ការរកឃើញនេះបាននាំឲ្យក្រុមអ្នកជំនាញនៅចក្រភពអង់គ្លេសបានព្រមានអំពីគ្រោះថ្នាក់នៃការញៀនលេងទូរស័ព្ទរបស់ប្រុសៗ។  ដោយសារតែមេជីវិតឈ្មោលរបស់បុរសនៅភាគខាងលិច មានគុណភាពមេជីវិតថយចុះ។ 
ការសិក្សានេះត្រូវបានសនិដ្ឋានថា ប្រសិនបើអ្នកចង់បានកូន គួរតែដាក់ទូរស័ព្ទនៅឲ្យឆ្ងាយពីខ្លួន ជាពិសេសកុំទុកនៅក្នុងហោប៉ៅឲ្យសោះ។
ការនិយាយទូរស័ព្ទជាងមួយម៉ោងក្នុង ១ថ្ងៃ ឬដាក់ទូរស័ព្ទនៅក្នុងហោប៉ៅមិនត្រូវបានផ្តល់អនុសាសន៍ឡើយ។ ផ្ទុយទៅវិញបុរសគួរបោះបង់ចោលទម្លាប់ញៀននឹងប្រើទូរស័ព្ទ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សុខភាពបន្តពូជ៕
ដោយ៖ Senghong
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!