Vivo XPlay 5 ស្មាតហ្វូនដំបូងគេបង្អស់ ដែលមានរ៉េមធំដល់ទៅ 6 GB

Vivo XPlay 5 ស្មាតហ្វូនដំបូងគេបង្អស់ ដែលមានរ៉េមធំដល់ទៅ 6 GB

ស្រាយចេញពីពាក្យចចាមអារាមកាលពីថ្ងៃមុន គឺវាពិតជាត្រឹមត្រូវណាស់ តាមព៌តមានជាផ្លូវការពីរក្រុមហ៊ុន Vivo បានបញ្ជាក់ថាស្មាតហ្វូន Vivo XPlay 5 នឹងបំពាក់នូវរ៉េមដែលមានទំហំដល់ទៅ 6 GB ដែលជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដែលមានរ៉េមធំជាងគេ ជាមួយនិងបន្ទះឈីបប្រភេទ SD820 (Snapdragon 820) ។ កាលពីសប្តាហ៍មុនស្មាតហ្វូន XPlay 5 ត្រូវបានបញ្ជាក់ពីក្រុមហ៊ុនចិនថា នឹងចេញជាផ្លូវការនៅថ្ងៃទី1 ខែមិនា ឆាប់ៗនេះហើយ បើគឹតទៅគឺនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ។ ក្រៅពីចេញមកជាមួយនឹងរ៉េមទំហំ 6 GB និងបន្ទះឈីប SD820 នោះ ក្រុមហ៊ុន Vivo បានបញ្ជាក់ថាស្មាតហ្វូននេះនឹងបំពាក់នូវអេក្រង់ប្រភេទ dual-curved display (អេក្រង់កោង)។ តាមពាក្យចចាមអារាមពីមុនបាននិយាយថា ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6 inch, មានកាមេរ៉ាក្រោយទំហំ 16 MP និងកាមេរ៉ាមុខមានទំហំ 8 MP, មានថាមពលថ្មទំហំ 4,300mAh ហើយអ្វីដែលពិសេសនោះ គឺបច្ចេកវិទ្យាសាកថ្មដោយពន្លឺព្រះអាទិត្យ ។ ជិតមកដល់ថ្ងៃប្រកាសរបស់ស្មាតហ្វូន Vivo XPlay 5 នេះ យើងសង្ឃឹមថានឹងមានលេចចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះជាមិនខាន ។

Vivo XPlay 5 ស្មាតហ្វូនដំបូងគេបង្អស់ ដែលមានរ៉េមធំដល់ទៅ 6 GB

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Vivo XPlay 5 ស្មាតហ្វូនដំបូងគេបង្អស់ ដែលមានរ៉េមធំដល់ទៅ 6 GB
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Vivo XPlay 5 ស្មាតហ្វូនដំបូងគេបង្អស់ ដែលមានរ៉េមធំដល់ទៅ 6 GB

ចុះថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 10:20 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ