ស្រ្តីជនជាតិចិន លោតសម្លាប់ ខ្លួនពីលើផ្ទះ

ភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួន ពីលើផ្ទះលេខ៩បេ ផ្លូវលេខ៦១ ភូមិ១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ នៅម៉ោងប្រមាណ៣៖៣០នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយមិនដឹងមូលហេតុ។

បើតាមមន្រ្តីនគរបាលជំនាញ បានឲ្យដឹងថា ស្រ្តីជនជាតិចិន ដែលលោតសម្លាប់ខ្លួននេះ មានវ័យ ប្រមាណ២៥ឆ្នាំ បានស្លាប់ភ្លាមៗខណៈ លោតពីលើផ្ទះ ក្រោយនោះបន្តិច មន្រ្តីជំនាញបានចុះទៅពិនិត្យ បន្ទាប់ពីធ្វើកោសលវិច្ច័យរួច ខាងនគរបាល នៃស្នងការដ្ឋានរាជធានី ភ្នំពេញបានដឹកសពជនរងគ្រោះទៅពិនិត្យបន្តនៅអង្គភាព៕

ស្រ្តីជនជាតិចិន លោតសម្លាប់ ខ្លួនពីលើផ្ទះ

ស្រ្តីជនជាតិចិន លោតសម្លាប់ ខ្លួនពីលើផ្ទះ

ស្រ្តីជនជាតិចិន លោតសម្លាប់ ខ្លួនពីលើផ្ទះ