ចាប់ខ្លួនបុរស ជាប់គុករាប់ភ្លេចម្នាក់ ពីបទប្រើហិង្សា និងឆបោកម៉ូតូគេ

ភ្នំពេញ៖ ឃាត់ខ្លួនម្តងទៀតនូវបុរសម្នាក់ ដែលធ្លាប់ជាប់គុក នៅក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ រាប់ភ្លេច និងមិនចេះរាងចាល ពីបទប្រើអំពើហិង្សារ និងឆកបោកម៉ូតូ របស់គេអស់ ជាច្រើនគ្រឿង។

ជនសង្ស័យខាងលើនេះ មានឈ្មោះ ពាន់ ស៊ីណា អាយុ៣៥ឆ្នាំ មានមុខរបរ មិនពិតប្រាកដ និងមានទីលំស្ថិត ក្នុងភូមិព្រៃរំដួល ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយការឃាតខ្លួនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៩ និង១៥នាទី ។ មុននឹងត្រូវសមត្ថកិច្ច ចាប់ខ្លួននោះ ជនសង្ស័យត្រូវបាន ប្រពលរដ្ឋ នៅក្នុងតំបន់នោះ បានស្វាគមន៍ម្នាក់ ១ដៃ ម្នាក់១ជើង រហូតដល់ជាំភ្នែក និងបែកក្បាល ជាច្រើនកន្លែងទៀតផង។

បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់នគរបាល ខេត្តកំពង់ស្ពឺថា ខ្លួនបានជាប់ពន្ធនាគារ ក្នុងអំពើហិង្សារ និងឆបោកយកម៉ូតូ ជាសម្បត្តិអ្នកដទៃ ជាច្រើនករណី មកហើយ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើក សមត្ថកិច្ចឃុំកំពុងខ្លួន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងនីតិវិធី បញ្ជូនទៅតុលាការ៕

ចាប់ខ្លួនបុរស ជាប់គុករាប់ភ្លេចម្នាក់ ពីបទប្រើហិង្សា និងឆបោកម៉ូតូគេ