សម្រេចឃុំខ្លួន មេឆ្នោតដ៏ធំម្នាក់ នៅសំពៅពូន

កណ្ដាល ៖ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល លោក សាយ សម្ផស្សសេរី នៅល្ងាចថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានសម្រេច ឃុំខ្លួនមេឆ្នោតដ៏ធំម្នាក់ប្រចាំឃុំសំពៅពូន ដាក់ពន្ធនាគារ ដើម្បីរង់ចំការស៊ើបអង្កេតបន្ត បន្ទាប់ពីលេចឮព័ត៌មានថា មេឆ្នោតរូបនេះ អាចនឹងត្រូវដោះលែង នៅកន្លែង ហើយសមត្ថកិច្ចមិនបញ្ជូនមកតុលាការ។

ជនជាប់ចោទ សាម វណ្ណា អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួនជាក់ស្ដែងនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខណៈកំពុងជិះម៉ូតូដើរ ប្រមូលលេខឆ្នោតពីកូនស៊ីវ (កូនកញ្ច្រែង)។ ក្នុងប្រតិបត្តិការនេះ នគរបាលដកហូតបានវត្ថុតាង មួយចំនួនរួមមាន ក្រដាសកត់កន្ទុយលេខចំនួន ៦សន្លឹក, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ប្រាក់រៀលចំនួន៤៩៦.៤០០រៀល, ប្រាក់វៀតណាមចំនួន៤៩៨.០០០ដុង និងម៉ូតូមួយគ្រឿងម៉ាកហុងដាPCXពណ៌សគ្មានស្លាកលេខ៕

សម្រេចឃុំខ្លួន មេឆ្នោតដ៏ធំម្នាក់ នៅសំពៅពូន