ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយបែត ទាំងព្រឹក (Video)

បន្ទាយមានជ័យ៖ ក្រុមចោរប្រដាប់ ដោយអាវុធខ្លី ០២ដើម ជិះម៉ូតូម៉ាក ឌ្រីម ពណ៌ខ្មៅ អត់ស្លាកលេខធ្វើសកម្មភាពប្លន់អាជីវករ លក់គ្រឿងអលង្កា ខណៈចេញពីផ្ទះទៅលក់ដូរ នៅវេលាម៉ោង ៧និង៥៦នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកគ្រឿងអលង្ការ អស់ប្រមាណជាង ២០០ដំឡឹង (ផា្លទីន)។

មន្ត្រីនគរបាល នៅកន្លែងកើតហេតុ បានអោយដឹងថា ខណៈជនរងគ្រោះបាន ជិះម៉ូតូចេញពី ផ្ទះបានប្រមាណ ៥០ម៉ែត្រ ក៍មានជនសង្ស័យ ចោរប្លន់ប្រដាប់អាវុធ ចំនួន២នាក់ ជិះម៉ូតូ ឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ប្រដាប់ដោយអាវុធខ្លី ០២ដើម ភ្ជុងប្លន់យកគ្រឿងអលង្កា អស់ប្រមាណជាង ២០០ដំឡឹង  ក្នុងនោះមាន ចិញ្ជៀន៨០វង់ ខ្សែ ក ៨០ខ្សែ ចិញ្ជៀនមាស ៥ជី លុយបាត ១០ម៉ឺនបាត លុយខ្មែរ ២លានរៀល លុយដុល្លា ១០០០ដុល្លា ក្រវិលត្បូង ១៣០គូ  កងត្បូង ៥កង ខ្សែដៃ និងខ្សែជើង ១០០ខ្សែ  កងដៃឈុត២០កង។ ជនរងគ្រោះក្នុង សភាពប្លន់ប្រដាប់អាវុធ ខាងលើ ឈ្មោះ សយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ រួមនិងកូនស្រី ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ១១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ខណៈពេលនេះសមត្ថកិច្ច កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កំពុងចេញប្រតិបត្តិការ អន្តរាគមន៍ និងស្វែងរកមុខសញ្ញា ចាប់ខ្លួនផ្តន្ទារទោសតាមផ្លូវច្បាប់ ៕

វីដេអូ សកម្មភាព កងកម្លាំងសមត្ថកិច្ច កំពុងត្រួតពិនិត្យ៖

ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយបែត ទាំងព្រឹក (Video)

ប្លន់អាជីវករ លក់គ្រឿងអលង្ការ នៅក្រុងប៉ោយបែត ទាំងព្រឹក (Video)