ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ភព​ផែនដី​ បញ្ញវន្ត​-និស្សិត​គប្បី​ពិចារណា​នូវ​ចំណុច​ទាំង​៥​នេះ​

ថ្ងៃនេះ​ អត្ថបទ​របស់​ខ្ញុំ​ សូម​លើក​យក​អំពី​បញ្ហា​នៃ​ការ​ឡើង​កម្ដៅ​ភព​ផែន​ដី​មក​វិ​ភាគ​ជូន​ប្រិយ​មិត្ត​អ្នក​អានដើ​ម្បី​កើត​ជាគ​តិ​បណ្ឌិត​ទុក​សម្រាប់​ធ្វើ​ការ​បដិវត្តជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដើម្បី​ភាព​សុខ​ដុម​រមនា​នៅ​ក្នុង​សង្គម​មនុស្ស​របស់​យើង ​។ ពិត​ណាស់​ថា ​ការ​ឡើង​​ក​ម្ដៅ​នៃ​​​ភ​ពផែ​ន​ដី​ គឺ​ជា​បញ្ហា​ដ៏​ចម្បង​មែ​ន​ទែ​ន​ ដែ​ល​យើ​ង​គ្រ​ប់​ៗ​គ្នា​ត្រូវ​តែ​គិ​ត​គូ​រ ​ពិ​ចា​រ​ណា​ឱ្យ​បា​ន​ស៊ី​ជ​ម្រៅ​ដើ​ម្បី​ចូល​រួម​កា​ត់​ប​ន្ថ​យ​ល្បឿ​ន​នៃ​ការ​ឡើង​រ​ប​ស់​វា ​ព្រោះ​ថា ​បើ​យើង​គ្រ​ប់​ៗ​គ្នា​នៅ​តែ​រា​រែក​ នៅ​តែ​មិ​ន​ខ្វ​ល់​ខ្វា​យ​ទេ ​នោះ​ផ​ល​វិ​បា​ក​ស​ម្រា​ប់​ទ​ប់​ស្កា​ត់​នឹ​ង​កើ​ត​មា​ន​ឡើ​ង​ជា​ប​ន្ត​ប​ន្ទាប់​​​​​​​​​ ដូ​ច​ជា​៖ ​គ្រោះ​រាំង​ស្ងួត​ ការ​ខ្វះ​ខាត​ ឬ​គ្មាន​ទឹ​ក​ប្រើ​ប្រាស់​ គ្រោះ​ទុរ​ភិ​ក្ស ​ជម្ងឺ​អា​សន្ន​រោគ​ និង​ផល​វិ​បា​ក​ជា​ច្រើ​ន​ៗ​ទៀត​ ។ ដូ​ច្នេះ ​ដើ​ម្បី​កា​ត់​បន្ថ​យ​ក​ម្ដៅ​ភព​ផែន​ដី​ឱ្យ​មក​នៅ​ត្រឹ​ម​ក​ម្រិត​សម​ល្មម​សម្រា​ប់​ជី​វៈ​ច​ម្រុះ​ក្នុង​ភព​ផែន​ដី​នេះ ​មា​ន​ម​ធ្យោ​បា​យ​សំ​ខា​ន់​ៗ​ចំ​នួ​ន​៥​យ៉ាង​ដែល​ម​នុស្ស​គ្រ​ប់​ៗ​រូប ​ជា​ពិសេស​គឺ​បញ្ញវន្ត​ និស្សិត​ហ្នឹង​តែ​ម្ដង​ ដែល​ត្រូ​វ​ពិចារណា​ឡើង​វិញ​ និង​ចូល​រួម​ទាំង​អស់​គ្នា​ ។​
ទី១/. យានជំនិះបច្ចុប្បន្នភាព យើងសង្កេតឃើញថា បញ្ញវន្ត និស្សិតភាគច្រើនគឺនិយមប្រើប្រាស់តែយានជំនិះប្រភេទចាក់ប្រេងឥន្ធនៈ និងឧស្ម័ន មិនថាទោះទៅទីជិត ឬទីឆ្ងាយក្ដី ឬទៅក្នុងគោលដៅមានប្រយោជន៍ ឬអត់ប្រយោជន៍ក្ដី ។ ជាបញ្ញវន្ត ឬនិស្សិត មានន័យថា អ្នកគឺជាបុគ្គលដែលមានចំណេះដឹងជ្រៅជ្រះ មានការពិចារណាត្រឹមត្រូវល្អ និងជាបុគ្គលដែលត្រូវប្រើចំណេះ និងជំនាញរបស់ខ្លួនដើម្បីកសាងសង្គមជាតិឱ្យមានសុខសន្តិភាព និងចម្រើនរុងរឿង ។ ប៉ុន្តែមិនទាន់បានចេញបម្រើការងារដើម្បីប្រយោជន៍សង្គមផង ម្នាក់ៗក៏ចាប់ផ្ដើមបំពុលសង្គម បំផ្លាញសង្គមជារៀងរាល់ថ្ងៃ ។ ដូច្នេះ បើសិនជាអ្នកពិតជាបញ្ញវន្ដ ឬនិស្សិតដែលប្រកបដោយឧត្តមគតិនៅក្នុងខ្លួនមែន អ្នកត្រូវជ្រើសរើសមធ្យោបាយធ្វើដំណើរប្រភេទណា ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានសង្គម ឬមធ្យោបាយណាដែលប៉ះពាល់នៅក្នុងកម្រិតតិចតួច ឱ្យស្របទៅនឹងកិច្ចការប្រចាំថ្ងៃដែលយើងធ្វើដើម្បីសង្គម ដូចជា៖ ជិះកង់ រថយន្តក្រុង រថភ្លើង ឬយានជំនិះដែលដើរដោយថាមពឡពន្លឺព្រះអាទិត្យជាដើម ។

ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ភព​ផែនដី​ បញ្ញវន្ត​-និស្សិត​គប្បី​ពិចារណា​នូវ​ចំណុច​ទាំង​៥​នេះ​ 
ទី២/. ម៉ាស៊ីនត្រជាក់ជាការពិត ម៉ាស៊ីនត្រជាក់ពិតជាបង្កផលរងគ្រោះដ៏ធ្ងន់ធ្ងរមែនទែនសម្រាប់មនុស្សជាតិ និងធម្មជាតិទាំងស្រុង ។ ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍មួយប្រភេទដែលគេនិយមប្រើក្នុងគោលបំណងបង្កើនសីតុណ្ហភាពត្រជាក់នៅក្នុងបរិវេណបន្ទប់នៃអគារនាសតវត្សរ៍ទី២១នេះ ប៉ុន្តែផលអាក្រក់ដែលបញ្ចេញដោយម៉ាស៊ីនត្រជាក់នោះគឺ ឧស្ម័នផ្ទះកញ្ចក់ ដែលឧស្ម័នប្រភេទនេះ វាបង្កឱ្យភពផែនដីទាំងមូលនឹងឡើងកម្ដៅយ៉ាងខ្លាំង ។ ហើយបើកម្ដៅនៃភពផែនដីចេះតែកើនឡើង នោះគ្រោះមហន្តរាយនានានឹងបន្តកើតឡើងឥតឈប់ឥតឈរដូចគ្នា ។ ដូច្នេះ ក្នុងនាមជាបញ្ញវន្តជាពិសេស ប្រសិនបើអ្នកពិតជាបុគ្គលដែលប្រកបដោយការពិចារណាបានល្អិតល្អន់ជាងគេមែននោះ ការចាប់ផ្ដើមផ្ដល់ជាគម្រូល្អដល់សង្គមដោយកាត់បន្ថយ ឬបើប្រសើរជាងនេះរហូតដល់អាចបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់តាមរយៈការបើកបររថយន្តក្ដី រៀនក្នុងបន្ទប់សិក្សាដែលភ្ជាប់ដោយម៉ាស៊ីនត្រជាក់ក្ដី នោះពិតជាប្រសើរខ្លាំងណាស់ ហើយបើបញ្ញវន្ត និស្សិតផ្លាស់ប្ដូរហើយ ប្រជាពលរដ្ឋដទៃៗទៀតក៏អាចនឹងពិចារណាដើម្បីយកលំអានតាមផងដែរ។  ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ភព​ផែនដី​ បញ្ញវន្ត​-និស្សិត​គប្បី​ពិចារណា​នូវ​ចំណុច​ទាំង​៥​នេះ​

ទី៣/. សម្ភារៈវេចខ្ចប់មធ្យោបាយវេចខ្ចប់សម្ភារៈទូទៅក្ដី អាហារក្ដី ភេសជ្ជៈក្ដី នាពេលបច្ចុប្បន្ននេះ គឺពិតជាសម្បូរបែបខ្លាំងណាស់ មានតាំងពីស្បោងជ័រ (ផ្លាស្ទិក), ក្រដាស, កាតុងជាដើម ចុះថាតើសម្ភារៈវេចខ្ចប់ប្រភេទណាមួយដែលផ្ដល់ផលប៉ះពាល់ដល់ធម្មជាតិ និងភពផែនដីធ្ងន់ធ្ងរជាងគេ? ពិតណាស់ នោះគឺ សម្ភារៈដែលផលិតចេញពីជ័រសិប្បនិម្មិត (ស្បោងផ្លាស្ទិក) ។ រូបធាតុ ប្រភេទនេះ កាលណាយើងរួមគ្នាប្រើវាមកវេចខ្ចប់កាន់តែច្រើន បន្សល់នៃកាកសំណល់ប្រភេទនេះ នឹងកប់ទុកនៅក្នុងផែនដីកាន់តែច្រើន ដែលសារធាតុពុលដែលបញ្ចេញដោយសម្ភារៈប្រភេទនេះនឹងសាយភាយទៅគ្រប់ទិសទីទាំងក្នុងដី ក្នុងទឹក និងទៅក្នុងបរិយាកាស នៅពេលនោះជីវចម្រុះនានានឹងទទួលរងគ្រោះមហន្តរាយដោយសារសម្ភារៈជ័រទាំងអស់នោះ ។ ដូច្នេះ ប្រការល្អ អ្នកគួរគប្បីជ្រើសរើសយកសម្ភារៈវេចខ្ចប់ប្រភេទធ្វើឡើងពីក្រណាត់, ក្រដាស, កប្បាស, ក្រចៅ, ផ្ដៅ, ឫស្សី, កាតុង, ឬដើមរុក្ខជាតិផ្សេងៗជាដើម ព្រោះសម្ភារៈទាំងនេះ កាលយើងបោះវាចោលទៅ វានឹងឆាប់រលាយក្លាយជាជី ជាដីជាជាងស្បោងផ្លាស្ទិកដែលជាង១ពាន់ឆ្នាំយ៉ាងខ្លីឯណោះ ទើបវារលាយ ។ -ទី៤/. ការបែងចែកកាកសំណល់ជារៀងរាល់ថ្ងៃ យើងម្នាក់ៗពិតជាមិនអាចចៀសផុតពីការចោលកាកសំណល់បានឡើយ ។ ជាធម្មតាសំណល់ដែលយើងផលិតបានប្រចាំថ្ងៃមានជាប្រភេទ៖ ផ្លាស្ទិក ក្រណាត់ ទឹកកខ្វក់ ម្ហូបអាហារ ដែក និងអាលុយមីញ៉ូមជាដើម ។ កាកសំណល់ទាំងអស់នេះ ប្រសិនបើយើងមិនបែងចែកវាទៅតាមប្រភេទ ទុកដាក់ និងកែច្នៃវាឱ្យបានល្អទេ មិនមែនមានតែយើងទេ គឺមនុស្សជាតិក្នុងពិភពនេះទាំងមូលនឹងទទួលរងគ្រោះថ្នាក់ដូចៗគ្នា ព្រោះថា បើយើងយកកាកសំណល់គ្រប់ប្រភេទមកច្របល់ចូលគ្នា ហើយទុកពួកវាគចោលម្ដុំ សារធាតុពុល និងក្លិនស្អុយឆ្អេះឆ្អាបនានានឹងបង្កឡើងដែលនាំឱ្យសុខភាពរបស់មនុស្ស សត្វចុះទ្រុឌទ្រោមជាក់ជាពុំខាន ។ ដូច្នេះ វិធីងាយៗដែលយើងគួរគប្បីចូលរួមអនុវត្តទាំងអស់គ្នាដើម្បីបរិស្ថានសង្គមយើងនោះ គឺបែងចែកសម្រាមទៅតាមថ្នាក់ប្រភេទរបស់វា ទុកដាក់វាឱ្យបានល្អ ណាមួយត្រូវចោលយើងចោល ណាមួយត្រូវទុកប្រើឡើងវិញយើងទុកវាប្រើបន្តទៀត ឬកែច្នៃកាកសំណល់មួយចំនួនទាំងនោះឱ្យទៅជាឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតទៅតាមគំនិតច្នៃប្រតិដ្ឋរបស់យើង ។
ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ភព​ផែនដី​ បញ្ញវន្ត​-និស្សិត​គប្បី​ពិចារណា​នូវ​ចំណុច​ទាំង​៥​នេះ​

 
ទី៥/. ចូលរួមការពារបរិស្ថានការចូលរួមការការពារបរិស្ថាន គឺមិនមែនជាកាតព្វកិច្ចរបស់បុគ្គលិកភ្នាក់ងារសម្អាតនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់ៗគ្នា មិនថាអ្នកមាន ឬអ្នកក្រឡើយ ។ ការចូលរួមការការពារបរិស្ថាន ក៏បានបូកបញ្ចូលសកម្មភាពទាំង៤ចំណុចខាងលើផងដែរ ។ លើសពីនេះទៅទៀត ដើម្បីឱ្យបរិស្ថាននៅក្នុងមូលដ្ឋានរបស់យើង ភូមិរបស់យើង សហគមន៍របស់យើង ប្រទេសជាតិរបស់យើងមានអនាម័យល្អ មានផាសុកភាព មានខ្យល់បរិសុទ្ធ និងមានសីតុណ្ហភាពឋេរជានិច្ចជាកាលនោះ គឺយើងត្រូវចូលរួមបង្កើនការដាំដើមឈើ ជួយគ្នាសម្អាត និងគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ ជ្រើសរើសមធ្យោបាយសម្រួលជីវភាពប្រភេទណាដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថានសង្គមធ្ងន់ធ្ងរជាដើម ។ កាលណា យើងទាំងអស់គ្នាមិនថាប្រជាពលរដ្ឋ មិនថាមន្រ្តីរាជការ និងរដ្ឋាភិបាលចូលរួមធ្វើសកម្មភាពទាំង៥នេះឱ្យបានសម្រេច និងមានប្រសិទ្ធភាពនោះ ការឡើងកម្ដៅនៃភពផែនដីនឹងត្រូវកាត់បន្ថយបានយ៉ាងច្រើន ហើយសុខដុមរមនា នៅក្នុងសង្គមជាតិនឹងលេចឡើងយ៉ាងប្រាកដ ៕
ដើម្បី​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ភព​ផែនដី​ បញ្ញវន្ត​-និស្សិត​គប្បី​ពិចារណា​នូវ​ចំណុច​ទាំង​៥​នេះ​

 

ដោយ៖ ឈូក ស
Cool FM 100.7