ឥរិយាបថនៃការបោះជំហ៊ានអាចបកស្រាយពីជីវិត និងសុខភាពរបស់អ្នក

អ្នកវិទ្យាសាស្ត្របានបង្ហាញពីល្បឿន និងឥរិយាបថនៃការដើរមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងជីវិត ឬសុខភាពរបស់មនុស្ស។
ថ្មីៗនេះ សមាគមវះកាត់ទម្រង់កាយរបស់សហរដ្ឋអាមេរិចបានចេញផ្សាយនូវអត្ថបទមួយព្យាករណ៏ពីទំនាញផែនដី និងសុខភាពតាមរយៈឥរិយាបថនៃការដើរ។
 
ឥរិយាបថនៃការបោះជំហ៊ានអាចបកស្រាយពីជីវិត និងសុខភាពរបស់អ្នក
ឈានជំហ៊ានដើរយឺតៗ
សញ្ញាព្រមាន៖ អាយុខ្លី
អ្នកស្រាវជ្រាវបានសិក្សាទៅលើល្បឿននៃការដើរពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស។ ជាពិសេសចំពោះអ្នកមានអាយុ ៧៥ឆ្នាំឡើងទៅ។
រាល់វិនាទីនៃការដើរធម្មតាជាមធ្យម ០.៩ម។ អ្នកដែលដើរក្នុងល្បឿនយឺត ០.៦ម/១ វិនាទី តែងតែប្រឈមមុខនឹងការស្លាប់មុនអាយុ។
ដើរមិនបោះដៃ
សញ្ញាព្រមាន៖ បញ្ហាឈឺខ្នង
នៅពេលជើងឆ្វេងបោះទៅមុខ ឆ្អឹងខ្នងនឹងទម្រេតមកស្តាំ ដោយដៃដាក់នៅស្ងៀម។ ដូច្នេះ មនុស្សនេះនឹងជួបបញ្ហាឆ្អឹងខ្នង។
វឹកហាត់ឥរិយាបថការដើរគួរតែដើរឲ្យត្រង់ខ្លួន, ដកដង្ហើមឲ្យវែងៗ, ក្បាលឲ្យខ្ពស់, បោះដៃថ្នមៗ, ចៀសវាងការដើរចំកោងខ្នង។
ដើរបាតជើងប៉ះនឹងដី
សញ្ញាព្រមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល
យោងតាមសមាគមវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិចបានឲ្យដឹងថា ចំពោះអ្នកមានសុខភាពល្អ កែងជើងត្រូវប៉ះនឹងដីមុនក្នុងពេលដើរ។
ផ្ទុយទៅវិញ ការដើរបាតជើងប៉ះនឹងដីមុន ងាយនឹងដាក់សម្ពាធលើសរសៃប្រសាទ, បណ្តាលឲ្យខូចមុខងារសាច់ដុំសរសៃប្រសាទ, ធ្វើឲ្យដាច់សរសៃឈាមខួរក្បាល។

ការណែនាំរបស់អ្នកជំនាញ៖ សិក្សាពីដំណើររបស់មនុស្សស្រី
ដំបូង៖ ឥរិយាបថដែល្អត្រូវរក្សាក្បាលឲ្យត្រង់, ខ្ពស់ល្មម, មិនគួរសម្លឹងមើលទៅជើង ត្រូវរក្សាការសម្លឹងមើលទៅមុខចម្ងាយពី ៣-៦ម។
ដូច្នេះក្បាលជំនួយដល់ឆ្អឹងដងកាំបិត ជួយសម្រួលដល់សាច់ដុំក, ធ្វើឲ្យដំណើរមានភាពទាក់ទាញ។
- ដើមទ្រូង៖ មិនត្រូវដើរពើងទ្រូងខ្លាំង, បន្ទាបក្បាលពោះ និងគូថបន្តិច។ ឥរិយាបថនេះជួយឲ្យមានរាងស្អាត។
- ដៃ៖ មិនថាជាស្តាយ៏ ឬធ្វើឲ្យមានភាពងាយស្រួល, មិនគួរដើរដាក់ដៃក្នុងហោប៉ៅ។ ផ្ទុយទៅវិញ យើងត្រូវដើរដោយយោលដៃបន្តិច។
- ស្មា៖ មិនត្រូវដើរឱនទៅមុខពេក ឬចំកោងខ្នងពេក។ ឥរិយាបថដែលត្រឹមត្រូវ ស្មា, ត្រគាក និងជង្គង់ត្រូវឲ្យត្រង់។ ការដើរបែបនេះជួយឲ្យអ្នកមានទំនុកចិត្ត។
- ការដកដង្ហើម៖ នៅពេលកំពុងដើរ ត្រូវយកចិត្តទុកដាក់លើការសម្រួលដង្ហើម ព្រោះដង្ហើមពាក់ព័ន្ធនឹងរាងកាយ។
ការដកដង្ហើមខ្លីៗអាចបណ្តាលឲ្យមានភាពតានតឹង, កោងខ្នង។
- ចង្កេះ៖ ក្នុងពេលដើរ អ្នកមិនគួរដាក់ទម្ងន់ខ្លួនប្រាណទាំងស្រុងលើចង្កេះ។ នេះអាចជួយកាត់បន្ថយសម្ពាធលើចង្កេះ, ក្នុងពេលកំពុងដើរត្រង់ខ្លួន។
ដើរជំហ៊ានខ្លី
សញ្ញាព្រមាន៖ ខ្សោយក្បាលជង្គង់។
ពេលកែងជើងប៉ះនឹងដី ជង្គង់ត្រូវឲ្យត្រង់។ ការដើរជំហ៊ានខ្លីៗមានន័យថា ជំហ៊ាននៃការដើរម្តងធ្វើឲ្យជង្គង់មិនត្រង់ឡើយ។
ដើរជើងកែក
អ្នកកើតជំងឺឈឺគន្លាក់ឆ្អឹង
ឥរិយាបថនៃការដើរបែបនេះបណ្តាលមកពីរលាកក្បាលជង្គង់។ មនុស្សចាស់ជាង ៨៥%ប្រឈមមុខនឹងបញ្ហានេះ។
ដើរជើងរាងចាន
អ្នកកើតជំងឺសន្លាក់ឆ្អឹង
អ្នកកើតជំងឺសន្លាក់ឆ្អឹងជាង ៨៥% ដើរបែបនេះ។
ដើរច្រអើត
សញ្ញាព្រមាន៖ គ្រោះថ្នាក់ដល់ខួរក្បាល
ការដើរចុងជើងបែបនេះទាក់ទងនឹងជំងឺរបស់អ្នក។ នៅពេលរបួសឆ្អឹងខ្នង ឬខួរក្បាល រាងកាយនឹងចាប់ផ្តើមបញ្ចេញឥរិយាបថបែបនេះ។
ទោះបីជាយ៉ាងណា ឥរិយាបថនៃការដើររបស់ក្មេងទើបនឹងរៀនដើរជារឿងមួយធម្មតា។ ប្រសិនបើគេនៅតែមានទម្លាប់ដើរបែបនេះបន្ទាប់ពីឆ្លងកាត់ដំណាក់កាលនេះរួច ឪពុកម្តាយក្មេងគួរនាំកុមារទៅមន្ទីរពេទ្យដើម្បីពិនិត្យមើល។
ដំណើរទា
សញ្ញាព្រមាន៖ ជើងទាំង ២នឹងត្បៀតចូលគ្នា
ឥរិយាបថនេះច្រើនកើតឡើងចំពោះមនុស្សស្រី។ វេជ្ជបណ្ឌិតបាននិយាយថា នេះលទ្ធផលបណ្តាលមកពីការពាក់ស្បែកជើងកែងខ្ពស់យូរៗពេក។
ការពាក់ស្បែកជើងកែងខ្ពស់ក្នុងរយៈពេលយូរធ្វើឲ្យសាច់ដុំជើងគាំង, ម្រាមជើងប៉ះនឹងដីនៅពេលដើរ។ វេជ្ជបណ្ឌិតក៏បានណែនាំថា មនុស្សស្រីមិនគួរពាក់ស្បែកជើងកែងខ្ពស់ទេ ដើម្បីការពារជើង និងសុខភាព៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឥរិយាបថនៃការបោះជំហ៊ានអាចបកស្រាយពីជីវិត និងសុខភាពរបស់អ្នក