Angelababy ដាក់​ពាក្យ​បណ្ដឹង​ព្រោះ​ត្រូវ​គេ​មួល​បង្កាច់​ធ្វើ​បាប​តារា​ស្រី​​ផ្សេងៗ

Angelababy ដាក់​ពាក្យ​បណ្ដឹង​ព្រោះ​ត្រូវ​គេ​មួល​បង្កាច់​ធ្វើ​បាប​តារា​ស្រី​​ផ្សេងៗ

តារា​សម្ដែង​អាយុ ២៦ ឆ្នាំ Angelababy ត្រូវ​គេ​ចោទ​ថា​ជា​អ្នក​ឈរ​ពី​ក្រោយ​រឿង​អាស្រូវ​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​កំពូល​តារា​ស្រី​ដទៃ​ទៀត​នា​ពេល​ថ្មី​ៗ​នេះ។

 

តាម​បណ្ដាញ​ព័ត៌មាន Phoenix ថ្មី​ៗ​នេះ​ មាន​រឿង​អាស្រូវ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​តារា​ស្រី​ល្បី​ឈ្មោះ​របស់​ចិន​ដូច​ជា Zhao Li Ying, Liu Yifei និង Yang Mi ជា​ដើម។ Blogger ល្បី​ឈ្មោះ​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា​អ្នក​ដែល​បញ្ចេញ​ព័ត៌មាន​ទាំង​អស់​នេះ​គឺ​ជា​ក្រុម​ការងារ​របស់​តារា​សម្ដែង​ស្រី Angelababy។

 

Angelababy ដាក់​ពាក្យ​បណ្ដឹង​ព្រោះ​ត្រូវ​គេ​មួល​បង្កាច់​ធ្វើ​បាប​តារា​ស្រី​​ផ្សេងៗ

 

“តាំង​ពី​រឿង Zhao Li Ying ជា​មនុស្ស​ព្រៃផ្សៃ Liu Yifei គួរ​ឲ្យ​ស្អប់ Yang Mi មាន​​ស្នេហា​លួច​លាក់។ រឿង​ទាំង​អស់​នេះ​គឺ​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន Angelbaby ទាំង​អស់”។ ប្រភព​នេះ​បង្ហើប។

 

អាស្រ័យ​ហេតុនេះ តារា​សម្ដែង​អាយុ ២៧ ឆ្នាំ​បាន​ក្លាយ​ជា​រាជិនី​ពាណិជ្ជកម្ម​នៅ​ពេល​នាង​បាន​ប្រមូល​​សឹង​តែ​អស់​ស្ប៉ត​ពាណិជ្ជកម្ម​សម្រាប់​តែ​ខ្លួន​ឯង។ Blogger រូប​នេះ​បាន​ចោទ Baby បន្ត​ទៀត​ថា​​បើ​ទោះ​ប្រពន្ធ​របស់ Huang Xiaoming មាន​ទឹក​មុខ​សុភាព​រាបសា​ក៏​ដោយ​តែ​ការពិត​វិញ ​នាង​គឺ​ជា​មនុស្ស​មុខ​២។ “នៅ​ក្នុង​មង្គល​ការ​របស់​នាង បើ​ទោះ​បី​ជា​មាន​តារា​ចូល​រួម​ច្រើន​មែន​ពិត តែ​នោះ​សុទ្ធ​សឹង​តែ​ជា​មិត្តភ័ក្ដិ​របស់ Huang Xiaoming គ្មាន​តារា​ណា​ដែល​ជា​មិត្ត​របស់​នាង​នោះ​ទេ”។

 

Angelababy ដាក់​ពាក្យ​បណ្ដឹង​ព្រោះ​ត្រូវ​គេ​មួល​បង្កាច់​ធ្វើ​បាប​តារា​ស្រី​​ផ្សេងៗ

 

ប្រឈម​​មុខ​នឹង​សម្ពាធ​នៅ​លើ​អ៊ីនធឺណិត​ខ្លាំង​ពេក ថ្ងៃ ២២ ខែ​កុម្ភៈ​មុន​នេះ តំណាង​ក្រុមហ៊ុន​របស់ Baby បាន​អះអាង​ថា​ព័ត៌មាន​ខាង​លើ​គឺ​ប្រឌិត​ទាំង​ស្រុង​ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​តួ​រឿង “The First Time”។ ពួក​គេ​សម្រេច​ចិត្ត​នឹង​ប្ដឹង​រឿង​នេះ​ឡើង​តុលាការ។

 

“អំឡុង​ពេល​ចុង​ក្រោយ​នេះ មាន​ព័ត៌មាន​​មួល​បង្កាច់ Angelababy នៅ​លើ​អ៊ីនធឺណិត។ នេះ​គឺ​ជា​ទង្វើ​ដ៏​ស្មោកគ្រោក​បំផុត​ដើម្បី​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​អ្នក​ដទៃ។ ពួក​ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀត​ថា នេះ​គឺ​ជា​ព័ត៌មាន​មិន​ពិត។ យើង​ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​នឹង​មេធាវី​រួច​រាល់​ហើយ។ ពួក​យើង​នឹង​ប្រើ​វិធានការ​ច្បាប់​ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ Angelababy វិញ”។ តំណាង​ក្រុមហ៊ុន​របស់ Baby សរសេរ៕

 

ចុចអាន៖Nicky Wu និង Liu Shi Shi ចំណាយ​ ១,៥​លាន​ដុល្លារ​ដើម្បី​រៀបចំ​មង្គល​ការ​នៅ​កោះ​បាលី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing