ខាន់ ជែមស៍ នាំ​ក្មួយ​ស្រី​ម្នាក់​ចូល សាន់ដេ


ខាន់ ជែមស៍ នាំ​ក្មួយ​ស្រី​ម្នាក់​ចូល សាន់ដេ

ខាន់ ជែមស៍ ទើប​នាំ​ក្មួយ​ស្រី​ម្នាក់​ឱ្យ​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម សាន់ដេ ដើម្បី​ជា​ការ​សងគុណ​ដល់​គ្រួសារ​របស់​នាង ដែល​ធ្លាប់​មាន​គុណ​លើ​រូប​លោក​កាល​មិន​ទាន់​ល្បីល្បាញ។

 

ខាន់ ជែមស៍ នាំ​ក្មួយ​ស្រី​ម្នាក់​ចូល សាន់ដេ

 

“ដោយ​ឪពុក​ម្ដាយ​គាត់​ធ្លាប់​មាន​គុណ​លើ​ខ្ញុំ ហើយ​មិន​ដឹង​បាន​អី​សង​ទៅ​ពួក​គាត់​វិញ មាន​តែ​ជួយ​នាំ​កូន​គាត់​ចូល​សិល្បៈ ជា​អ្វី​អាច​ធ្វើ​ទៅ​បាន”។ ជែមស៍ ថ្លែង​មក​កាន់ Sabay។

 

តារា​ចម្រៀង​ខាង​លើ​រៀបរាប់​បន្ត​ថា ការពិត​ទៅ​ក្មួយ​ស្រី​របស់​លោក​ជា​បេក្ខភាព​ស្រី​ស្អាត​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ការ​ប្រកួត​ប្រជែង​មួយកន្លង​មក​។ ដោយ​សារ​ទេពកោសល្យ​ពី​ធម្មជាតិរបស់​នាង និងបាន​​ទទួល​ការ​បណ្ដុះបណ្ដាល​ផ្នែក​ចម្រៀង​រហូត​មក ធ្វើ​ឱ្យ​ក្មួយ​ស្រី​រូប​នេះ​កាន់​តែ​មាន​សមត្ថភាពរីក​ចម្រើន ដែល​លោក​យល់​ថា អាច​សាង​ភាព​ល្បី​ល្បាញ​បាន​នា​ពេល​ខាង​មុខ​បាន។

 

ជាមួយ​គ្នា​នោះ ខាន់ ជែមស៍ បន្ថែម​ទៀត​ថា ប្រហែល​ពាក់​កណ្ដាល​ខែ​មីនា ឬ​អាច​​ក្រោយ​ចូល​ឆ្នាំ​ខាង​មុខ​ ក្មួយស្រី​ខាង​លើ​​នឹង​មាន​ចេញ​ជា​បទ​ចម្រៀង​មិន​ខាន ព្រោះ​ខាង​ផលិតកម្ម សាន់ដេ បាន​ត្រៀម​រួច​ហើយ​សម្រាប់​សមាជិក​ថ្មី​រូប​នេះ៕

 

ខាន់ ជែមស៍ នាំ​ក្មួយ​ស្រី​ម្នាក់​ចូល សាន់ដេ

 

 

 

ខាន់ ជែមស៍ នាំ​ក្មួយ​ស្រី​ម្នាក់​ចូល សាន់ដេ

 

 

អត្ថបទ៖ សំ ជំនាញ