វិធី​សាស្រ្ត​ក្នុង​ការ​បង្ហោះ​រូបភាព​អោយ​បាន​កម្រិត HD ទៅ​ក្នុង Facebook នៅ​លើ​ស្មាតហ្វូន!

សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា ដែលប្រើប្រាស់ នូវបណ្តាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់ មានបទពិសោធន៍ ជាមួយនឹង បញ្ហាមួយ នេះហើយ ដោយពេលដែល បង្ហោះរូបភាព ទៅក្នុង ហ្វេសប៊ុក ម្តងៗ វាប្រែជា មានគុណភាព អន់ មិនច្បាស់ ដូចជា រូបភាពដើម របស់យើងសោះ។ ដូចនេះ ដើម្បីដោះស្រាយ នូវបញ្ហា មួយនេះ តើយើងត្រូវ កំណត់អ្វីខ្លះទៅ?

វិធី​សាស្រ្ត​ក្នុង​ការ​បង្ហោះ​រូបភាព​អោយ​បាន​កម្រិត HD ទៅ​ក្នុង Facebook នៅ​លើ​ស្មាតហ្វូន!

សូមកុំបារម្ភ នៅក្នុងថ្ងៃនេះ ខេមបូ នឹងណែនាំ នូវវិធីសាស្រ្ត ដ៏ងាយមួយ សម្រាប់អោយ អ្នកទាំង អស់គ្នា អាចធ្វើ ការបង្ហោះ រូបភាពជាមួយនឹង កម្រិតរូបភាព ច្បាស់ មិនបែក ដែលកម្រិត រូបដើមប៉ុណ្ណា ពេលអាប់ឡូតចប់ គឺនៅតែ ប៉ុណ្ណឹងដដែល។ ហើយដើម្បី អោយកាន់ តែច្បាស់ ថាតើ គេចូល ទៅកំណត់ ត្រង់ណាខ្លះនោះ សូមតាមដាន ជាមួយនឹង ខេមបូ ទាំងអស់គ្នា!

វិធីសាស្រ្ត

  • សូមចូលទៅកាន់ កម្មវិធីហ្វេសប៊ុក នៅលើ iPhone/iPad/iPod Touch របស់អ្នក
  • ចូលទៅកាន់ Settings នៅក្នុងហ្វេសប៊ុក
  • ពេលនោះ វានឹងលោតផ្ទាំងមួយទៀត សូមចុចពាក្យ Account Settings
  • បន្ទាប់មក ចុចលើ Videos and Photos
  • រួចហើយ គ្រាន់តែ Enable “Upload HD” ទៅលើ Video/Photo ជាការស្រេច។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាព ខាងក្រោមនេះ៖

វិធី​សាស្រ្ត​ក្នុង​ការ​បង្ហោះ​រូបភាព​អោយ​បាន​កម្រិត HD ទៅ​ក្នុង Facebook នៅ​លើ​ស្មាតហ្វូន!

សូមបញ្ជាក់ដែរថា៖ វិធីនេះ គឺសម្រាប់តែ ប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្ណោះ ដោយឡែក សម្រាប់ប្រព័ន្ធ Android គឺយើង កំពុងតែ ស្វែងរក ដំណោះស្រាយជូន!!!

ជាចុងក្រោយ ខេមបូ សង្ឃឹមថា ប្រិយមិត្ត ទាំងអស់គ្នា អាចកំណត់វា បានដោយ ជោគជ័យ និងអាច បង្ហោះរូបភាព របស់ខ្លួន បានច្បាស់ មិនបែក ឬគុណភាពអន់ បានយ៉ាង រីករាយ ទាំងអស់គ្នា។ ក៏ប៉ុន្តែ បើសិនជា​ មានបញ្ហា ត្រង់ចំណុច ណានោះ អាចផ្ញើ ជាសំណួរ មកកាន់ គណនីរបស់ ខេមបូ បាន!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​សាស្រ្ត​ក្នុង​ការ​បង្ហោះ​រូបភាព​អោយ​បាន​កម្រិត HD ទៅ​ក្នុង Facebook នៅ​លើ​ស្មាតហ្វូន!

  • ដោយ: Mai
  • 10:50 AM, 24 February
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ