អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

ដុំ​អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​បាន​ហោះ​​ធ្លាក់​ចូល​​មក​លើ​ផែន​ដី​ និង​បាន​​ផ្ទុះ​នៅ​លើ​អាកាស​នៃ​​តំបន់​មហាសមុទ្រ​អាត្លង់ទិច​​កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ ដែល​វា​មាន​កម្លាំង​ស្មើ​នឹង​គ្រាប់​បែក​បរមាណូ។ ប៉ុន្តែ​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នោះ​ឡើយ។

 

អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

រូបតំណាង

 

​បើ​តាម​ទិន្នន័យ​របស់​​អង្គការ​ណាសា​ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ វេលា​ម៉ោង​២​រសៀល​ ម៉ោង​សកល​ ត្រូវ​នឹង​ម៉ោង​​៩​យប់​​នៅ​កម្ពុជា។ វា​បាន​ផ្ទុះ​ឡើង​នៅ​លើ​អាកាស​ ក្នុង​មហាសមុទ្រ​អាត្លង់ទិច​ ដែល​ទីតាំង​ផ្ទុះ​នោះ​មាន​ចម្ងាយ​ប្រមាណ​ ១០០០​គ.ម​ ពី​ឈូង​សមុទ្រ​ប្រេស៊ីល។

 

អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

 

អង្គការ​ណាសា​បាន​ដឹង​ពី​ហេតុការណ៍​នេះ ​ប៉ុន្តែ​អង្គការ​នេះ​​មិន​បាន​​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ឭ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​លោក​ Phil Plaitអវកាសយានិក​​មួយ​រូប​បាន​ប្រទះ​ឃើញ​ទិន្នន័យ​ដែល​កប់​ទុក​លើ​វិបសាយ​របស់​​​អង្គការ​ ហើយ​ក៏​​​បាន​ចែក​រំលែក​វា​នៅ​លើ​ Blog របស់​ខ្លួន។​​​

 

អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

 

កម្លាំង​បំផ្ទុះ​របស់​​អាចម៍​ផ្កាយ​នេះ​​គឺ​ស្មើ​នឹង​​កម្លាំង​របស់​គ្រាប់​បែក​បរមាណូ​ (ប្រមាណ​១៣០០០​តោន​នៃ​គ្រាប់​បែប​ TNT)។ កម្លាំង​នេះ​មិន​ជា​ខ្លាំង​ប៉ុន្មាន​ឡើយ​បើ​ប្រៀប​នឹង​ដុំ​អាចម៍​ផ្កាយ​ Chelyabinsk ​ដែល​​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ ​Chelyabinsk ​ប្រទេស​រុស្សី​កាល​ពី​ឆ្នាំ​ ២០១៣​ ដោយ​វា​មាន​កម្លាំង​ដល់​ទៅ​ ៥​សែន​តោន​នៃ​គ្រាប់​បែក​ TNT ដែលពេលនោះ​​បាន​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ជាង​១៦០០​នាក់​រង​របួស។ តាម​ការ​ប៉ាន​ស្មាន​របស់​លោក​ Phil Plait ឲ្យ​ដឹង​ថា​ដុំ​អាចម៍​ផ្កាយ​ដែល​ផ្ទុះ​លើ​ផែន​ដី​ថ្មីៗ​នេះ​​មាន​ទំហំ​​ពី​ ៥-៧ម៉ែត្រ​​ នេះ​បើ​ផ្អែក​លើ​​​កម្លាំង​ដែល​វា​បញ្ចេញ។

 

អាចម៍​ផ្កាយ​ដ៏​ធំ​មួយ​​បាន​ផ្ទុះ​ធ្លាក់​ចូលផែនដី ​ប៉ុន្តែ​​​ហាក់​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ​

រូប​ភាព​បង្ហាញ​ពី​ដុំ​អាចម៍​ផ្កាយ​ធ្លាក់នៅ​ទីក្រុង ​Chelyabinsk ​ប្រទេស​រុស្សី​កាល​ពី​ឆ្នាំ​ ២០១៣

 

គួរ​បញ្ជាក់​ថា​​ទល់​បច្ចុប្បន្ន​នេះ​អង្គការ​ណាសា​នៅ​ដំណើរ​ការ​កម្មវិធី​ Near Earth Object Program ដើម្បី​​តាមដាន​វត្ថុ​រាប់​ពាន់​ដុំដែល​វា​អាច​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ផែន​ដី​នៅ​រយៈ​ពេល​១០០​ឆ្នាំ​បន្ទាប់​ទៀត៕​​​

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​ទើប​​ផ្ដិត​បាន​រូប​​​ Black Hole ​ដ៏​​ធំ​ ​​មិន​ធ្លាប់​ឃើញ​ពី​មុន​មក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ HuffingtonPost, DailyMail​