​បុរស​ម្នាក់ ទាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ ចងក​សម្លាប់ខ្លួន​

​កណ្តាល: បុរស​ចិត្តខ្លាំង​ម្នាក់ គ្រាន់តែ​ទាស់​ពាក្យសំដី ជាមួយ​ប្រពន្ធ​ខ្លួន តិចតួច​សោះ គិត​ខ្លី​យក​ខ្សែ​អង្រឹង​ចងក នៅ​នឹង​ធ្នឹម​ផ្ទះ​សម្លាប់ខ្លួន​។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៣ ខែកុម្ភ​: ឆ្នាំ​២០១៦ វេលា​ម៉ោងជាង ៩ នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​បុរស​ដែល​បាន​ចងក ធ្វើអត្តឃាត​ឈ្មោះ ផាត តុលា  អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ មុខរបរ​បើកបរ​ឡាន​ដឹកទំនិញ​រោងចក្រ​បោក​គួ​ក​។​

​នៅវេលា​កើតហេតុ​ខាងលើ តាម​ការបំភ្លឺ​ពី​ប្រពន្ធ របស់​ជនរងគ្រោះ បាន​បញ្ជាក់ថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ឈ្លោះប្រកែក​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ ហើយក៏​បាន​ដេញ​ប្រពន្ធ ចេញពី​ក្នុង​បន្ទប់​គេង រួច​ក៏បាន​ខ្ទាស់​គន្លឹះទ្វារ បាន​យក​ខ្សែ​អង្រឹង ពណ៌​ខ្មៅ ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់ ។​

​សមត្ថកិច្ច​ជំនាញ​ក្រុង​តាខ្មៅ បាន​ពិនិត្យ​ទៅលើ​សាកសព ឃើញ​ស្នាម​ជាំ នៅត្រង់​រង្វង់​ក​។ ចំណែក​លើ​ខ្លួន សាកសព មិនមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​គត់​សម្គាល់​ឡើយ​។​

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច បាន​សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់​ដោយសារ អត្តឃាត (​ចងក​) ពិតមែន​៕V​/S

​បុរស​ម្នាក់ ទាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ ចងក​សម្លាប់ខ្លួន​

​បុរស​ម្នាក់ ទាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ ចងក​សម្លាប់ខ្លួន​