នៅ​ឆ្នាំ​២០១៥ សហរដ្ឋអាមេរិក ទិញ​ទំនិញ​ពី​កម្ពុជា មាន​តំលៃ​ជា​ទឹកប្រាក់​ជាង ៣ ពាន់​លាន​ដុល្លារ​

ភ្នំពេញ: តើ​អ្នកដឹង​ទេ​ថា សហរដ្ឋអាមេរិក បាន​ទិញ​ទំនិញ​ពី​កម្ពុជា នៅ​ឆ្នាំ ២០១៥ ដែលមាន​តំលៃ ជា​ទឹកប្រាក់​ចំនួន ជាង ៣ ពាន់​លាន ដុល្លារ​អាមេរិក​ទេ​? ភាគច្រើន​នៃ​ផលិតផល​ទាំងនេះ គឺជា​ទំនិញ​វាយ​ន​ភណ្ឌ ពី​បណ្តា​រោងចក្រ នៅ​ទូទាំងប្រទេស​កម្ពុជា​។

​ក្នុងពេល​ថ្មីៗ​នេះ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ទៅ​ទស្សនា​រោងចក្រ​កាត់ដេរ ចំនួន ២ គឺ​រោងចក្រ​ង Pactics នៅ​សៀមរាប និង​រោងចក្រ Cambodian Textiles Worldwide (CTW) នៅ​ភ្នំពេញ​។

​រោងចក្រ Pactics ប្រើ​មនុស្ស​ចំនួន ៣៥០ នាក់ ហើយ​ផលិត​របស់​បាន​ចំនួន ៥០ លាន ក្នុង​មួយឆ្នាំៗ ដែល​ភាគច្រើន គឺជា​ថង់ និង​ក្រណាត់​សរសៃ​ឆ្មារ សំរាប់​អ្នក​ច្នៃ​ម៉ូដ និង​កញ្ចក់​វ៉ែនតា​។  ក្រៅពី​ការវិនិយោគ ទៅលើ​បច្ចេកទេស សន្សំ​ថាមពល និង​វិធានការ ក្នុងការ​សាងសង់ ដែល​ធានា​និរន្ត​ភាព ក្រុមហ៊ុន​នេះ ថែមទាំង​ផ្តល់​ដល់ក​ម្មករ និយោជិត របស់ខ្លួន នូវ​ប្រាក់ខែ និង​ម៉ោង​ការងារ​សមរម្យ ស្ថានភាព​នៅ​កន្លែងធ្វើការ មាន​សុវត្ថិភាព និង​ស្អាត ហើយ​និង​ការឧបត្ថម្ភ​ដទៃ​ជាច្រើន​ទៀត ដើម្បី​ធ្វើអោយ​កម្មករ មាន​សុខ​ភាពល្អ​។​

​រោងចក្រ CTW ផលិត​អៀម កំរាលតុ កំរាល​គ្រែ សំលៀកបំពាក់ សំរាប់​មន្ទីរពេទ្យ និង​វាយ​ន​ភណ្ឌ​ឯកទេស​ដទៃទៀត​។ ក្រុមហ៊ុន​ដែលមាន ជនជាតិ​អាមេរិក ជា​ម្ចាស់​នេះ ខិតខំ​ធ្វើអោយមាន​បរិស្ថាន នៅ​កន្លែង​ការងារ​ល្អ ទាំង​សំរាប់​អ្នកធ្វើការ ទាំង​សំរាប់​អោយគេ​ធ្វើការ បាន​លទ្ធផល​ល្អ​។ រោងចក្រ CTW ថែមទាំង​ផ្តល់​តំណែង ថ្នាក់​គ្រប់គ្រង​ដល់​ជនជាតិ​កម្ពុជា ហើយ​ជំរុញ​យ៉ាងសកម្ម អោយ​និ​យោ​ជិ​ក របស់ខ្លួន​បាន​ឡើង​តំណែង ថែម​ទៀតផង​។​

​រោងចក្រ​ទាំងពីរ​នេះ មាន​សារៈសំខាន់​ណាស់ សំរាប់​ជោគជ័យ​នៃ​ឧស្សាហកម្ម កាត់ដេរ​របស់​ប្រទេស​កម្ពុជា ដែល​ផ្តល់​ប្រាក់ចំណូល ពី​ការនាំចេញ ចំនួន ៨០% សំរាប់​ប្រទេស​កម្ពុជា​។ តែ​ដូច​អ្នកគ្រប់គ្រង​ក្រុមហ៊ុន បាន​ជំរាប​ប្រា​ប់លោក ឯកអគ្គរដ្ឋទូត Heidt អញ្ចឹង ថា ជោគជ័យ​របស់គេ គឺ​បានមក​ដោយសារ ការវិនិយោគ ទៅលើ​កម្មករ និយោជិត​របស់គេ​។ ដើម្បីអោយ​កម្មករ និយោជិត បន្ត​អាច​ធ្វើការ​បានល្អ និង​ដើម្បីអោយ​ប្រទេស​កម្ពុជា មាន​កំណើនសេដ្ឋកិច្ច ជា​បន្តទៀត សុខភាព និង​ភាព​ជាទី​ទុកចិត្ត​របស់​កម្មករ និយោជិត ក្នុង​ឧស្សាហកម្ម​កាត់ដេរ​គឺជា​ការចាំបាច់​៕V​/S