ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ត​ថ្មីៗ​ឃើញ​មាន​ដុះដាល​​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុងព្រះសីហនុ​ទាំង​ទីប្រជុំជន និង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​បច្ចុប្បន្ន។
 

ថ្មីៗនេះ​ក៏​មាន​ភោជនីយដ្ឋាន និង​បារ​របស់​ជនជាតិ​បារាំង​មួយ​ហៅថា តា​ប៊ូ (Taboo) បាន​ចាប់​បើក​បម្រើ​សេវាកម្ម​ម្ហូបអាហារ និង​ការកម្សាន្ត​សម្រាប់​អតិថិជន ពិសេស​ភ្ញៀវ​ខ្មែរ។ តា​ប៊ូ បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ភោជនីយដ្ឋាន និង​បារ​ពេល​រាត្រី​សម្រាប់​ការ​ជួបជុំ​មិត្តភ័ក្ដិ និង ​រាំ​កម្សាន្ត។

 
ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

 

 

ភោជនីយដ្ឋាន និង ​បារ​តា​ប៊ូ មាន​ទីតាំង​តែមួយ​ជាមួយគ្នា ប៉ុន្តែ​គេ​មានការ​បែងចែក​លើ​អាគារ ដោយ​ភោជនីយដ្ឋាន​មាន​ទីតាំង​ស្ថិតនៅ​ខាងក្រោម រីឯ​បារ​ស្ថិតនៅ​ខាងលើ។ ក្រៅពី​នេះ​គេ​ក៏​បែក​ចែក​ម៉ោង​បម្រើ​សេវា​ក្នុង​ភោជនីយដ្ឋាន និង​ បារ​ផ្សេងគ្នា​ផងដែរ។

 

សម្រាប់​ភោជនីយដ្ឋាន​មាន​បម្រើ​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​បែប​ខ្មែរ និង​បរទេស ដែល​ចម្អិន​ដោយ​ចុងភៅ​ជនជាតិ​បារាំង ហើយ​សេវា​កម្ម​នេះ​ចាប់ផ្ដើម​បើក​ពី​ម៉ោង ១២ ថ្ងៃត្រង់​ រហូតដល់​ម៉ោង ១០ យប់ ជា​រៀងរាល់ថ្ងៃ។

 
ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

 

 

រីឯ​បារ​ ដែល​នៅ​ជាន់​លើ​វិញ មាន​ ឌី​ជេ ​ជនជាតិ​បារាំង​ចាក់​ភ្លេង​ពីរោះៗ និង​មានការ​រាំ​កម្សាន្ត​សប្បាយ​ជុំ​គ្នា​ទាំង​ភ្ញៀវ​ខ្មែរ និង ​បរទេស។ រួមជាមួយគ្នានឹង តា​ប៊ូ​ ក៏​មាន​ពិធីជប់លៀង​ជា​រៀងរាល់​យប់​ថ្ងៃ​ព្រហស្បតិ៍ ប្លែកៗពីគ្នា​រាល់​សប្ដាហ៍ ដែល​មាន​ការ រាំរែក​ចង្វាក់​សម័យថ្មី។ មិន​ត្រឹមតែ​ជា​កន្លែង​កម្សាន្ត​សប្បាយ​ដ៏​ពេញ​និយម និង​ មាន​បុគ្គលិក​រួសរាយ​រាក់ទាក់​ប៉ុណ្ណោះ​ទេ តា​ប៊ូ​ មាន​លក់​ភេសជ្ជៈ​តម្លៃ​សមរម្យ​បើ​ប្រៀបធៀប​ទៅ​នឹង​ក្លឹប​កម្សាន្ត​ខ្មែរ​មួយ​ចំនួន បើក​បម្រើ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៨យប់ ​រហូតដល់​ម៉ោង៤ភ្លឺ។

 

លោក យូ ជា​អ្នកគ្រប់គ្រង​ តា​ប៊ូ​ បារ​ និង​ក្លឹប បាន​ឲ្យ​ដឹងថា «បារ​បារាំង​ភាគច្រើន មាន​ច្រើនតែ​បរទេស ផ្ទុយទៅវិញ​សម្រាប់​តា​ប៊ូ​មាន​ក្រុម​គោលដៅ​អតិថិជន ​គឺ​ទាំង​ខ្មែរ និង​ បរទេស ព្រោះ​បច្ចុប្បន្ន​នេះ​ប្រជាជន​ខ្មែរ​ពេញ​និយម​ការកម្សាន្ត​សប្បាយ​បែប​ថ្មី និង​មាន​ភាព​ថ្លៃថ្នូរ»។

 

លោក​បន្តថា តា​ប៊ូ ក៏​ជាទី​កន្លែង​ល្អ​សម្រាប់​ការ​ជួបជុំ​មិត្ត​ជជែក​លេង ហើយក៏​សូម​រីករាយ​ស្វាគមន៍​រាល់​ការ​អញ្ជើញ​មកដល់​របស់​អតិថិជន​ទាំងអស់​ដែល​ចង់​ទទួល​បាន​ការកម្សាន្ត​សប្បាយ​ជាមួយ​តន្ត្រី​ពីរោះៗ និង​ការ​រាំរែក។

 
ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

 

ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

 

រឹតតែ​រីករាយ​ជាមួយ​ក្លឹប​តា​ប៊ូ ដោយមាន​ឌី​ជេ ជី (Dj GY) ចាប់ពី​ម៉ោង ៨យប់​ទៅដល់​ម៉ោង ១២ព្រឹក ក្នុង​នោះ​ក៏​មាន​ផ្តល់​នូវ​ស្រា​ក្រឡុក​ដោយ​ឥតគិតថ្លៃ​សម្រាប់​នារីៗ​ផងដែរ។

 

សម្រាប់​ការ​កក់​ម្ហូបអាហារ​នៅ​ភោជនីយដ្ឋាន​តា​ប៊ូ អាច​ទំនាក់ទំនង​កក់​បាន​តាមរយៈ​លេខ​ទូរស័ព្ទ ០៨៧ ៨៩៨ ០៩៨ និង​មាន​អាសយដ្ឋាន​នៅ​ផ្លូវ​ សារិន​ឌី​ពី​ធី (Serendipity Road- Sihanoukville)។

 
ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ
 

ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ
 

ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ
 

ភោជនីយដ្ឋាន និង ​បារ​បារាំង​សម្រាប់​ខ្មែរ​នៅ​ក្រុងព្រះសីហនុ

 

អត្ថបទ៖ កើត ចន្ទ្រា