រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

​​​ក្ងាន​ញី​ឈ្មោល​​ពណ៌ខ្មៅ​មួយ​​គូ​​នៅ​ប្រទេស​ចិន​ បាន​​ឲ្យ​មនុស្ស​​​ជា​ច្រើន​ភ្ញាក់ផ្អើល​ និង​មិនគួរ​ឲ្យ​ជឿ​ ​​ក្រោយ​ម្ចាស់​របស់​វា​​រៀប​ការ​ឲ្យ​​​​​ អញ្ជើញ​​ភ្ញៀវ​ចូល​​រួម​​​​​​ទាំ​ងស្រី ទាំង​ប្រុស​។

 

រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

ក្ងាន​ទាំង​ពីរ​​​នេះ ​នៅ​ខេត្ត​ហ៊ូណាន​ ​​ប្រទេស​ចិន ​ត្រូវ​ម្ចាស់​ក្ងាន​​ប្រាប់​ថា ​ពួកវា​បាន​រស់​នៅ​ជាមួយ​គ្នា​​​រយៈ​ពេល​ជាង ២​ឆ្នាំ ​​និង​រៀប​ការ​ឲ្យ​​នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ ពិធី​​​​​រៀប​ការ​​ខាង​លើ​​ ធ្វើ​ឡើង​នៅ​​​តំបន់ Baofeng Lake Scenic ក្រុង Zhangjiajie ​ខេត្ត​ហ៊ូណាន​ ភាគ​កណ្ដាល​ប្រទេស។

 

​​​​​​​​​អ្នក​រៀប​ចំ​កម្មវិធី​ បាន​តុប​តែង​ឲ្យ​ក្ងាន​​​​​​​​​​​​​ទាំង​ពីរ​បែប​កូន​កំលោះ ​កូន​ក្រមុំ និង​នាំ​សំដៅ​ទៅ​មាត់​ទឹក អម​ជា​មួយ​ភ្ញៀវ​​ចូល​រួម​​ស្លៀក​ពាក់ស្អាតបាត​ ​ដូច​ពិធី​​រៀបការ​មនុស្ស​ពិតៗ​ដែរ ដើម្បី​ធ្វើ​​ជា​សាក្សី។

 

​អ្នក​រៀប​ចំ​​​​ពិធី ​និយាយ​ប្រាប់​សារព័ត៌មាន​​ចិន Zjjnews ថា​ ពិធី​នេះ​មើល​ទៅ​ចម្លែក​​​​​ដែល​រៀប​ការ​ឲ្យ​សត្វ​ ​តែ​លោក​យល់​ថា​ ​វា​ជា​រឿង​សំខាន់​មួយ​​​ ដើម្បី​យល់​ពី​​មនោសញ្ចេតនា​របស់​សត្វ​នានា​​នៅ​លើ​ផែន​ដី ​​ដែល​ពួក​វា​​ស្រលាញ់​គ្នា​​ជាង​មនុស្ស​​មួយ​ចំនួន​ទៅ​ទៀត៕

 

រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

 

 

 

រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

 

រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

 

រៀប​ការ​ឲ្យ​ក្ងាន​​​​មួយ​គូ ​​ផ្អើល​អ្នក​ចូល​រួម​ពាក់​សុទ្ធតែ​អាវធំ និង​រ៉ូប​

 

 

ចុចអាន៖ ស្វា​ហ្គោរីឡា​សម្រក់​ទឹកភ្នែក​ឱប​មនុស្ស ក្រោយ​ម្ដាយ​ខ្លួន​ត្រូវ​ព្រានព្រៃចាប់​

ចុចអាន៖ ភ្ញាក់​ផ្អើល ឃើញ​​សត្វ​ជ្រូក​ចម្លែក កើត​មក​មុខ​ដូច​ស្វា​ នៅ​គុយបា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV​​​​​