អ៊ឹម ជីវ៉ា៖ កម្លាំងចិត្តរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ឲ្យ សិល្បៈករខ្លាំង ជាងមីស៊ីល

ភ្នំពេញ៖ តារាសម្តែង អ៊ឹម ជីវ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមិតាដ៏ល្អបំផុត ដែលជួយឲ្យសិល្បៈករខ្មែរ ចាស់ជរា និងទីទាល់ក្រឲ្យ មានជីវិតរស់ឡើងវិញ ហើយ  កម្លាំងចិត្តរបស់ សម្តេចទាំងពីរ ដែលផ្តល់ឲ្យសិល្បៈករ ខ្លាំងជាមីស៊ីលទៅទៀត។

តារាសម្តែង ដែលផុសផុលក្នុងការចូលរួម ចំណែកជួយដល់ សង្គមតាមរយៈ អំពើមនុស្សធម៌ ជាពិសេសជួយ ដល់សិល្បៈករ ដែលទីទាល់ក្រ អសមត្ថភាពក្នុង ការរកថវិកា ដើម្បីផ្គត់ផ្គង់គ្រួសារ  លោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា «សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាមាតាបិតា ដ៏ល្អបំផុត ជួយប្រោសជីវិត ឲ្យសិល្បៈករខ្មែរ ដែលចាស់ជរាមាន ជំងឺទីទាល់ក្រគ្មានទីពឹង ឲ្យមានដង្ហើមដក និងក្តីសង្ឃឹម អាចបន្តជីវិតរស់បានយូរ និងជៀសរួចផុតពីជំងឺ »។

អ៊ឹម ជីវ៉ា បានបន្ថែមទៀតថា «កម្លាំងចិត្តរបស់ សម្តេចទាំងពីរ ដែលផ្តល់ឲ្យសិល្បៈករ ដែលកំពុងជួបទុក្ខសោកគឺខ្លាំងជាង វេជ្ជបណ្ឌិត ខ្លាំងជាងមីស៊ីល ព្រោះស្នាមញញឹម និងការយកចិត្តទុក្ខដាក់ របស់សម្តេចទាំងពីរ ធ្វើឲ្យសិល្បៈករចាស់ៗ មានស្នាមញញឹមថ្មី សះស្បើយជំងឺផ្លូវចិត្ត និងផ្លូវកាយមួយកំរិត ថែមទៀត »។

តារាសម្តែងត្រកូលអ៊ឹម រូបនេះ បានបន្ថែមទៀតថា «សម្តេចតេជោហ៊ុន សែននិងសម្តេច ប៊ុន រ៉ានី គឺជាទេវតា ដែលតែងតែជួយជីវិតប្រជាជន ចេះយល់សុខទុក្ខ របស់ប្រជាជន ខ្ញុំពិតជាគោរព ស្រលាញ់សម្តេចទាំងពីរ និងក្រុមគ្រួសារសម្តេចខ្លាំងណាស់  សូមសម្តេចទាំងពីរ ទទួលក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ  អ៊ឹម ជីវ៉ា » ៕