ញ៉ាំ​ផ្លែ​ស្រកានាគ​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​??

ញ៉ាំ​ផ្លែ​ស្រកានាគ​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​??

​ផ្លែ​ស្រការ​នាក់​ត្រូវបាន​គេ​ស្គាល់​ថា​មាន ៦០​កាឡូរី​ក្នុង​មួយ​ផ្លែ និង​សម្បូរ​ទៅ​ដោយ​វីតាមីន B1, B2, B3, C និង​ជាតិ​រ៉ែ​ដូចជា កាលស្យូម ដែក និង​ផូស្វ័រ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផ្លែឈើ​ប្រភេទ​នេះ​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព​យើង​។

​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​

​ផ្លែ​ស្រកានាគ​ជួយ​សម្រួល​ដល់​អ្នកជំងឺ​ទឹកនោម​ផ្អែម​តាមរយៈ​ការរក្សា​លំនឹង​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​។ ប៉ុន្តែ​ចូរ​ប្រាកដថា អ្នក​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួចហើយ​បើសិន​ជា​អ្នក​កំពុងតែ​ធ្វើ​ការផ្លាស់ប្តូរ​របប​អាហារ​។

​ល្អ​ចំពោះ​អ្នក​ជំងឺហឺត និង​ក្អក​
​ផ្លែ​ស្រកានាគ​មាន​វីតាមីន C ខ្ពស់ ដែល​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ភាពរឹងមាំ ដូច្នេះ​វា​នឹង​ជួយ​ប្រឆាំង​នឹង​ការបង្ក​រោគ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
​បញ្ហា​ផ្លូវដង្ហើម​ដែល​មាន​ដូចជា ជំងឺ​ហឺត និង​ក្អក​បណ្តាលមកពី​ជំងឺ​ផ្តាសាយ អាច​នឹង​ពិបាក​ព្យាបាល​។ ថ្វី​បើ​ផ្លែ​ស្រកានាគ​មិនមែនជា​ថ្នាំ​ព្យាបាល​ក៏ដោយ ក៏​វា​អាច​ជួយ​អាការៈ​ជំងឺ​នេះ​មិន​ឲ្យ​ធ្ងន់ធ្ងរ​បានដែរ​។

​ជួយ​បញ្ហា​ក្រពះ​
​ផ្លែ​ស្រកានាគ​ល្អ​បំផុត​សម្រាប់​ការ​ទល់លាមក និង​ក្រពះ​មិន​កិន​។ វា​សម្បូរ​ជាតិ​សរសៃ និង​ទឹក ដូច្នេះ​វា​នឹង​ពង្រឹង​ដល់​សុខភាព​នៃ​ការរំលាយ​អាហារ និង​ពោះវៀន​ធ្វើ​ចលនា​បាន​ស្រួល​។

​ជួយ​គ្រប់គ្រង​ទម្ងន់​
​ផ្លែ​ស្រកានាគ​មាន​កាឡូរី​ទាប ប៉ុន្តែ​ជាតិ​សរសៃ​ខ្ពស់ ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​ក្នុង​ការបង្ការ​កុំឲ្យ​ញ៉ាំ​ច្រើន​។

​សម្រួល​ដល់​សុខភាព​បេះដូង​សរសៃឈាម​
​ផ្លែ​ស្រកានាគ​ជួយ​ជំរុញ​ដល់​សុខភាព​បេះដូង​សរសៃឈាម​បាន​ដោយសារ​តែ​វា​ទៅ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​។ វា​ក៏​ជួយ​គ្រប់គ្រង​ការខូចខាត​ដែល​បណ្តាល​មក​ពី​រ៉ាឌីកាល​សេរី និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។