ចិន៖ សេរីភាពនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហានោះទេ

ប៉េកាំង៖ យោងតាមការលើកឡើង របស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា សេរីភាពនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង មិន មែន ជាបញ្ហានោះទេ ប៉ុន្ដែការដកកម្លាំងយោធា ចេញពីតំបន់នេះ ជាតម្រូវការនៃកិច្ច ខិតខំប្រឹងប្រែង សម្រាប់បណ្ដាប្រទេស ពាក់ព័ន្ធក្នុងជម្លោះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដីលោក វ៉ាង យី ថ្លែងក្នុងសន្និសីទ រួមជាមួយនឹងរដ្ឋមន្រ្តី ការបរទេស អាមេរិក លោក ចន ឃើរី ប៉ុន្មានម៉ោងក្រោយកិច្ច ពិភាក្សា ទ្វេភាគី បន្ដទៀតថា “បណ្ដាកោះស្ថិតនៅតំបន់ សមុទ្រចិនខាងត្បូង បានក្លាយជាបូរណភាព របស់ចិនចាប់តាំងពី សម័យបុរាណមកម្លេះ ហើយចិនមានសិទ្ធិការពារ បូរណភាពទឹកដីរបស់ខ្លួន”។

លោកបន្ដទៀតថា ក្នុងពេលជាមួយគ្នានេះ យើងទទួចថាបញ្ហាគួរតែ ដោះស្រាយដោយសន្ដិភាព តាមរយៈ កិច្ចពិភាក្សា និងប្រឹក្សាយោបល់គ្នា។ រដ្ឋាភិបាល របស់ លោកអំពាវនាវ ឲ្យមានភាពស្មោះត្រង់ ពីភាគី ពាក់ព័ន្ធ ហើយខ្លួនសន្យាថា នឹងមិនដាក់ពង្រាយ កងកម្លាំង នៅតំបន់មានជម្លោះ បន្ថែមនោះទេ។

ចាប់តាំងពីចុងខែតុលា ឆ្នាំ២០១៥ អាមេរិក បានបញ្ជូននាវាចម្បាំង និងយន្ដហោះយោធា ទៅកាន់តំបន់ក្ដៅ ដែលស្ថិតក្រោមការ កាន់កាប់របស់ចិន ក្នុងតំបន់សមុទ្រ ចិន ភាគខាងត្បូង ប៉ុន្ដែរដ្ឋមន្រ្តីការបរទេស អាមេរិកលោក ចន ឃើរី បានអំពាវនាវ សុំសិទ្ធិសេរីភាព ក្នុងការធ្វើនាវាចរណ៍ ក្នុងសមុទ្រចិនខាងត្បូងនេះ៕

ចិន៖ សេរីភាពនាវាចរណ៍ នៅសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហានោះទេ