ថ្នាក់ដឹកនាំកំពូលចិន អំពាវនាវមន្រ្តី គ្រប់ជាន់ថ្នាក់ អនុវត្តកំណែទម្រង់ ឲ្យបានជោគជ័យ

ប៉េកាំង៖ នៅព្រឹកថ្ងៃពុធ នេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញសេចក្ដី បញ្ជាឲ្យមន្រ្តី គ្រប់ជាន់ថ្នាក់ ទាំងអស់ ដើម្បីអនុវត្តវិធានការ កំណែទម្រង់ និង ដោះស្រាយបញ្ហា អូសបន្លាយ ប្រយោជន៍ធានា បាននូវដំណើរការ កំណែទម្រង់ដោយជោគជ័យ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា កិច្ចអំពាវនាវនេះ ធ្វើឡើងអំឡុងពេល ចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំ លើកទី២១ នៃក្រុមដឹកនាំកណ្ដាល សម្រាប់ដំណើរ ការកំណែទម្រង់។ ថ្នាក់ដឹកនាំក្រុមលោក ស៊ី ជីនពីង បានលើកឡើងថា កំណែទម្រង់នេះ ជាប់ពាក់ព័ន្ធគ្រប់តំបន់ និងនាយកដ្ឋានទាំងអស់។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានបញ្ចប់កំណែទម្រង់ ដោយជោគជ័យម្ដង រួចមកហើយចាប់តាំងពី ឆ្នាំ២០១៣ ចំណែកដើមឆ្នាំ២០១៦ នេះខ្លួននឹងបន្ដ កំណែទម្រង់ ទៅលើការកែលម្អ ប្រព័ន្ធអេកូឡូស៊ី ដូចជាប្រព័ន្ធតុលាការ ប្រព័ន្ធត្រួតពិនិត្យ ច្បាប់វិន័យរបស់ គណបក្សកុម្មុនីស្ដចិន CPC ក្នុងគោលបំណង ដើម្បីសម្របខ្លួនទៅនឹង ប្រព័ន្ធធ្វើកំណែទម្រង់ ដូចជាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សន្តិសុខសាធារណៈ ព្រមទាំងកំណែទម្រង់ លើខេត្តក្រុងមួយចំនួនទៀត៕

ថ្នាក់ដឹកនាំកំពូលចិន អំពាវនាវមន្រ្តី គ្រប់ជាន់ថ្នាក់ អនុវត្តកំណែទម្រង់ ឲ្យបានជោគជ័យ