ចំនួនអ្នកស្លាប់ដោយ ព្យុះស៊ីក្លូន នៅកោះហ្វីជី កើនដល់ ៤២នាក់ តែអាចកើនឡើងបន្ដ

ស៊ូវ៉ា៖ ប្រធានអគ្គនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្ដរាយ នៃកោះប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារព្យុះស៊ីក្លូន នៅកោះហ្វីជី បាន កើនឡើងដល់ ៤២ នាក់ហើយ ប៉ុន្ដែចំនួននេះអាចនឹង កើនឡើងបន្ថែមទៀត ដោយសារឥទ្ធិពល ព្យុះនៅមិនទាន់ ស្រាកទៅវិញនៅឡើយទេ ហើយមានអ្នក នៅបន្ដបាត់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះដោយដកស្រង់ប្រភព ពីការិយាល័យរដ្ឋមន្រ្តី គ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិ បន្ដទៀតថា ចំនួនខាងលើនេះ អាចកើនឡើងទៀត ពីព្រោះថា នៅមានអ្នកបាត់ខ្លួនម្នាក់ទៀត ដែលមិនទាន់រកឃើញ។

បច្ចុប្បន្ននេះរដ្ឋាភិបាល  កំពុងប្រមូលទិន្ន័យទៅលើ ពលរដ្ឋដែលរងផលប៉ះពាល់ និងអ្នកដែលជួបតម្រូវការ បន្ទាន់ដូចជា ការខ្វះចំណីអាហារ និងទឹកស្អាតដើម្បី បរិភោគជាដើម៕

ចំនួនអ្នកស្លាប់ដោយ ព្យុះស៊ីក្លូន នៅកោះហ្វីជី កើនដល់ ៤២នាក់ តែអាចកើនឡើងបន្ដ

  • ចំនួនអ្នកស្លាប់ដោយ ព្យុះស៊ីក្លូន នៅកោះហ្វីជី កើនដល់ ៤២នាក់ តែអាចកើនឡើងបន្ដ已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/02/24  Category:​អន្តរជាតិ