សែន រ៉ាឌី ប៉ះជើងខ្លំាង Phun Savath ខណៈផាន់ គ្រាន់ ,រឿង សោភ័ណ្ឌ ក៏ប៉ះថៃ នៅសៀមរាប នាយប់ថ្ងៃសុក្រ

ភ្នំពេញ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់ក្បាច់ បុរាណខ្មែរលក្ខណៈមិត្តភាព អន្តរជាតិទេសចរណ៍ តាមខេត្តស្ថានីយ៍វិទ្យុ និងទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនស្រាបៀរCambodia ចាប់ផ្តើមនៅទីរួម ខេត្តសៀមរាប នាយប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

អ្នកប្រដាល់ជើងខ្លំាង ៣ រូបប៉ះអ្នកលេងឆ្លងដែន ធ្វើឲ្យរញ្ជួយទឹកដី សៀមរាប គឺអ្នកប្រដាល់ សែន រ៉ាឌី ក្លិប អប្សារ៉ាគុនខ្មែរ ប៉ះអ្នកប្រដាល់ថៃ Phun Savath ទម្ងន់៥៧គ.ក្រ រីឯអ្នកប្រដាល់ ផាន់ គ្រាន់ ជួបអ្នកប្រដាល់ថៃ Khum Phith ទម្ងន់៦៥គ.ក្រ និង អ្នកប្រដាល់ រឿង សោភ័ណ្ឌ ប្រកួតអ្នក ប្រដាល់ថៃKamlai Phithទម្ងន់៦៩គ.ក្រ។

លោកញាន សុធី អ្នកគ្រប់គ្រងការ ប្រកួតប្រចាំសង្វៀន SEATVបាននិយាយថា សែន រ៉ាឌី មានអាជីពជា កីឡាករប្រដាល់ជាច្រើនឆ្នាំ មកហើយ រ៉ាឌី ពុំធ្លាប់បានបង្ហាញសមត្ថភាព នៅលើសង្វៀនប្រដាល់ ល្បីឈ្មោះមួយនេះឡើយ ភាគច្រើនគេជាតារាឆ្នើម ប្រចាំសង្វៀនអប្សរា ។ ឌីណា គេមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ ហើយមានកលល្បិចខ្ពស់ក្នុងការប្រកួត  ថែមទាំងមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀត ទាត់ និងជង្គង់ កែងក៏ល្អថែមទៀត ។ 

សែន រ៉ាឌី ជាកីឡាករដ៏ល្បីឈ្មោះម្នាក់ ប្រចាំប្រទេសកម្ពុជា សម្រាប់ទទួលស្វាគមន៍ កីឡាករបរទេស ក៏ដូចជាការចេញទៅប្រកួត នៅក្រៅប្រទេស ផងដែរ ហើយភាគច្រើនជាលទ្ធផល កម្រមានកីឡាករ មានទម្ងន់ស្មើគ្នា (៥៧គ.ក្រ) វាយឈ្នះលើរូបគេណាស់ ។ សម្រាប់ជំនួបជាមួយ កីឡាករ ជើងខ្លាំងថៃ Phun Savath នៅខេត្តសៀមរាប ហើយក៏ជាការប្រកួត សង្វៀនទី២ តាមកីឡាប្រដាល់ក្បាច់ បុរាណខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិ ទេសចរណ៍ ព្រោះបើតាមការបង្ហើបថា កីឡាករ Phun Savath ក៏មានសមត្ថភាព មិនធម្មតាដែរ ពោលគឺមិនចាញ់ សែន រ៉ាឌី ប៉ុន្មានទេ ហេតុនេះ សូមទស្សនិកជន ចូលរួមទស្សនា ឲ្យបានច្រើនកុះករ គ្រាដែលការប្រកួតជាមិនខាន។

ចំណែកអ្នកប្រដាល់ ផាន់ គ្រាន់ ចាត់ទុកថា ជាអ្នកប្រដាល់មានថ្លើមធំ បន្តិចហើយ ដែលមានបំណងចង់សាក កម្លាំងជាមួយ Khum Phith ។ ផាន់ គ្រាន់ តាមពិតទៅទើបតែលេច មុខលេចមាត់នៅលើសង្វៀន មិនយូរប៉ុន្មានទេ តែភាពល្បីល្បាញ របស់គេមានការរីក ចម្រើនខ្លាំងណាស់ ដោយ សារគេមាន ក្បាច់ប្រយុទ្ធនៅលើសង្វៀនល្អ ចលនាវាយលុករហ័សរហួន ហើយបើនិយាយពីស្នៀតកែង និងជង្គង់របស់គេវិញ ក៏សាហាវណាស់ ដែរ ។ ប៉ុន្តែលើកនេះការមកប៉ះ Khum Phith មិនទាន់ដឹងថាយ៉ាងម៉េចនោះទេ ព្រោះ Khum Phith មិនមែនជាសាច់ជ្រូកបីជាន់ឡើយ ។ ស្នៀតជើង និងស្នៀតដៃរបស់គេ ពូកែដូចគ្នាចិត្តរបស់ Khum Phith ក៏តស៊ូទៀត ដូច្នេះផាន់ គ្រាន់ មិនអាចធ្វេសប្រហែសបានឡើយ៕

សែន រ៉ាឌី ប៉ះជើងខ្លំាង Phun Savath ខណៈផាន់ គ្រាន់ ,រឿង សោភ័ណ្ឌ ក៏ប៉ះថៃ នៅសៀមរាប នាយប់ថ្ងៃសុក្រ

សែន រ៉ាឌី ប៉ះជើងខ្លំាង Phun Savath ខណៈផាន់ គ្រាន់ ,រឿង សោភ័ណ្ឌ ក៏ប៉ះថៃ នៅសៀមរាប នាយប់ថ្ងៃសុក្រ

សែន រ៉ាឌី ប៉ះជើងខ្លំាង Phun Savath ខណៈផាន់ គ្រាន់ ,រឿង សោភ័ណ្ឌ ក៏ប៉ះថៃ នៅសៀមរាប នាយប់ថ្ងៃសុក្រ