អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ទទួល​មរណភាព​ហើយ

អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) លោក ឃុន ណូ ដែល​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព-ខ្មែរ ​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី ទទួល​មរណភាព​ហើយ នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈនេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា។

វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា បន្ត​ថា មន្ទីរពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​អ្នក​ជំងឺ ដោយ​អស់​លទ្ធភាព ប៉ុន្តែ​ស្ថានភាព​អ្នក​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរៗ​ទៅ ព្រោះ​អ្នក​ជំងឺ​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ យឺត​ពេល​ទៅ​ហើយ។

លោក ឃុន ណូ ជា​បុគ្គលិក​ផ្នែក​កាន់​កាមេរ៉ា​នៃ​​ស្ថានីយ​ទូរទស្សន៍ MY TV និង CTN បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រស្ស៊ី នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ មក ​មេរោគ​ផ្ដាសាយ​ថ្មី​ប្រភេទ A (H1N1) នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សួត​អ្នក​ជំងឺ រហូត​ដាក់​ម៉ាស៊ីន​ដក​ដង្ហើម​ជំនួយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។