តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

តំណែង​របស់​ Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United ​​មាន​សុវត្ថិភាព​ហើយ ដែល​​លោក​នឹង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ដល់​ចប់​រដូវ​កាល​នេះ ​ព្រោះ​តែ​ Jose Mourinho ​មិន​​ទាន់​ចង់​ចូល​ដឹក​នាំ​នៅ​រដូវ​កាល​នេះ​ទេ។ បុរស​រហស្សនាម “Special One” គ្រោង​នឹង​​ចូល​​ដឹក​នាំ​ Man Utd ​​​ក្រោយ​​ចប់​រដូវ​កាល​នេះ​សិន។

 

តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

 

​​​បើ​តាម​ Mirror Sport ​បាន​ឲ្យ​ដឹង​ កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​​ថា Mourinho បាន​ព្រម​​ចុះ​កិច្ច​សន្យា​៣​ឆ្នាំ​ ដើម្បី​ដឹក​នាំ​ក្រុម​ Man Utd ដោយ​ទទួល​បាន​ថ្លៃ​ឈ្នួល​១៥​លាន​ផោន និង​ទទួល​បាន​​ប្រាក់​លើក​ទឹក​ចិត្ត​៤​លាន​​ផោន​ទៀត បើ​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​លើក​ពាន​ Premier League បាន​ នា​រដូវ​កាល​ក្រោយ។

 

យ៉ាងណា អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ ​មិន​ចង់​​ឡើង​ជំនួស​តំណែង​ Van Gaal នៅ​រដូវ​កាល​នេះ​ទេ ដោយ​លោក​​ចាំ​ចូល​ដឹក​នាំ​នៅ​ខែ​មិថុនា​ខាង​មុខ។ Mourinho ចង់​បាន​ឱកាស​រុះរើ​ក្រុម​ថ្មី និង​ចង់​​ចាប់​ផ្ដើម​ប្រកួត​មិត្ត​ភាព​​ត្រៀម​បើក​រដូវ​កាល​​ថ្មី ជាមួយ​នឹង​កីឡាករ​របស់​លោក​តែ​ម្ដង។

 

តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

តំណែង Van Gaal ​សុវត្ថិភាព​វិញ ព្រោះ​ Mourinho ​មិន​​ទាន់​ចង់​ដឹក​នាំ​រដូវ​កាល​នេះ

 

​កៅអី​​របស់​ Van Gaal កាន់​តែ​ក្ដៅ​បន្ទាប់​ពី ចំណាយ​ជាង​៩០​លាន​ផោន​រដូវ​ក្ដៅ​មុន​ តែ​ Man Utd ធ្លាក់​ពី​ UEFA Champions League ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ​ហើយ​ថែម​ទាំង​សប្ដាហ៍​មុន​ចាញ់ FC Midtjylland នៅ​ UEFA Europa League វគ្គ​៣២​ក្រុម ជើង​ទី​១​ទៀត ដែល​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម​ជា​ច្រើន ទទូច​សុំ​ឲ្យ​ Mourinho ឡើង​ជំនួស​​ឆាប់​ៗ។

 

ទោះ​ឈ្នះ​តែ​៦​ដង ក្នុង​ចំណោម​១៩​ប្រកួត​​ចុង​ក្រោយ​គ្រប់​កម្មវិធី​ទាំង​អស់​ក្ដី ក៏​លោក​ Ed Woodward ​អនុ​ប្រធាន​ក្លឹប​ Man Utd ​នឹង​ទុក​ឱកាស​ឲ្យ​អ្នកចាត់ការ​វ័យ​​៦៤​ឆ្នាំ​ Van Gaal​​​ បន្ត​ដឹក​នាំ​​​ដល់​​​ពេញ​មួយ​រដូវ​កាល​នេះ​តែ​ម្តង៕

 

 -ចុចអាន៖ Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror