ប្រជាពលរដ្ឋ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌល សីមាប្រឈម នឹងកង្វះទឹកស្អាត ប្រើប្រាស់

កោះកុង៖ ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងខេមភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងស្ថិតក្រោមការ ប្រឈមនឹងកង្វៈ ទឹកស្អាតរាល់ថ្ងៃ។ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋបានត្អូញត្អែថា ពួកគាត់រាល់មានភាពកង្វះ ទឹកស្អាតប្រើប្រាស់ដោយ មិនគ្រប់គ្រាន់ដោយភាគី ខាងក្រុមហ៊ុនបើកឲ្យ ប្រើប្រាស់មិនគ្រប់ទៅ តាមតម្រូវការនៃ ការប្រើប្រាស់ឲ្យ បានគ្រប់គ្រាន់។ នេះគ្រានតែក្នុងរយៈពេល ក្នុងខែកុម្ភៈ តែខែខាងមុខទៀត មិនដឹងយ៉ាងណានោះ ។

នៅល្ងាចមិញនេះពួកគាត់ បានព្រួយខ្លាំងបំផុតដោយ ទឹកស្អាតរបស់ក្រុមហ៊ុន គ្មានចេញ ១ដំណក់ដោយមិនដឹង មូលហេតុព្រោះខាងក្រុមហ៊ុន មិនបានជូនដំណឹង សោះដល់ប្រជាពលរដ្ឋ។ ទាកទងនឹងការដាច់ ទឹកស្អាត់របស់ក្រុមហ៊ុន L.Y.P កាលពីល្ងាចរហូត ដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ លោក ខ្លឹម គគី ប្រធានមន្ទីឧស្សាហកម្ម បានមានប្រសាសន៏ឲ្យ ដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះថា កាលពីល្ងាចរហូត់ ដល់ព្រឹកនេះមិតជាដាច់ ទឹកមែនដោយភាគី ក្រុមហ៊ុនបានប្រាស់លោកថា របូតក្បាលម៉ាស៊ីនបូមទឹក ដូច្នេះពុំមានទឹកស្អាត ប្រើប្រាសត្រង់ចំណុចនេះ ហើយជាកង្វល់របស់ ប្រជាពលរដ្ឋដែលគាត់ អត់មានទឹកប្រើប្រាស់ ពីព្រោះខាងក្រុមហ៊ុន កំពង់ជួសជុល និងដាក់ឲ្យប្រើប្រាស់ឡើងវិញ។

លោកបានបន្តថា ចំពោះកង្វះទឹក ស្អាតប្រើប្រាស់ មិនគ្រប់គ្រាន់នោះ ពិតជាមានមែន ពីអាងស្តុបទឹករបស់ ក្រុមហ៊ុនមានលក្ខណៈ ទ្រង់ទ្រាយតូចរាល់ថ្ងៃ ខាងក្រុមហ៊ុនមាន អាងស្តុបទឹកចំនួន ៣កន្លែងសម្រាប់ទុក្ខឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ ១.នៅក្នុងស្នាក់ការក្រុមហ៊ុន ២.នៅកន្លែងសួនសត្វ ៣.នៅជិតផ្លូវ៤៨ ក្នងសង្កាត់ស្មាច់មានជ័យ ហើយ១កន្លែងខាងក្រុមហ៊ុន កំពង់អភិវឌ្ឍន៏នោះស្ថិត នៅលើជ្រោះតាប៉ន។

លោកបានបញ្ជាក់ ទឹករាល់ថ្ងៃវាចេញតិចៗ មែនប៉ុន្តែវាមិនតម្រូវ ឲ្យអត់ទឹកនោះទេ ព្រោះយើងរក្សាត្រៀម ទុកឲ្យប្រើប្រាស់ដល់ ខែវស្សាជារដូវភ្លៀង ធ្លាក់ពីព្រោះរដូវប្រាំង មានរយៈពេលវែង។ ដូច្នេះលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ទឹកឲ្យសន្សំសំចៃកុំខ្ជះខ្ជាយ៕

ប្រជាពលរដ្ឋ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌល សីមាប្រឈម នឹងកង្វះទឹកស្អាត ប្រើប្រាស់

ប្រជាពលរដ្ឋ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌល សីមាប្រឈម នឹងកង្វះទឹកស្អាត ប្រើប្រាស់