តូយូតាស៊ីណា បុកសំាងយ៉ុង ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់ នៅក្រុងសិរីសោភ័ណ្ឌ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ឯពីរនាក់ផ្សេងទៀត បានរបួសធ្ងន់ ក្រោយពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយ បុកគ្នារវាង រថយន្តតូយូតាស៊ីណា និងរថយន្តសាំងយ៉ុងរត់ឈ្នួល នៅម៉ោងប្រមាណ ៦៖២០នាទី ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រូវចំណុចខាងកើត សកលវិទ្យាល័យមានជ័យ ១០០ម៉ែត្រ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ។

ប្រធានមន្ទីរ ស្រាវជ្រាវយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក TOYOTA ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3907 មួយគ្រឿង បានបើកពីកើតទៅលិច ខណៈមេឃកំពុងតែ រលឹមស្រិចៗ មកដល់ចំណុចកើតហេតុ ខាងលើបាន បើកទៅបុកជាមួយ រថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុងISTNA (តូរីស) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A-9314 បណ្ដាលឲ្យអ្នកដំណើរ ក្នុងរថយន្តស៊ីណា ស្លាប់ម្នាក់នៅនឹងកន្លែង ចំណែក២នាក់ ទៀតរងរបួសធ្ងន់។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះផុន សុភ័ណ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកអ្នករបួសធ្ងន់ ២នាក់ទៀតត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ដើម្បីសង្គ្រោះជីវិត។

ក្រោយពីកើតហេតុរួចម្ចាស់រថយន្តទាំងសងខាង រត់គេចបាត់ ចំណែភាគីរថយន្ត ម្ខាងទៀត ពុំមានរងរបួសឡើយ ។ រថយន្តទាំង ២គ្រឿងនោះ ត្រូវបាននគបាល យកទៅរក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីធ្វើដោះស្រាយ ទៅតាមផ្លូវច្បាប់។ រីឯសពត្រូវបានរថយន្តសង្គ្រោះ របស់កងរាជអាវុធហត្ថ ដឹកយកទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

តូយូតាស៊ីណា បុកសំាងយ៉ុង ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់ នៅក្រុងសិរីសោភ័ណ្ឌ

តូយូតាស៊ីណា បុកសំាងយ៉ុង ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់ នៅក្រុងសិរីសោភ័ណ្ឌ

តូយូតាស៊ីណា បុកសំាងយ៉ុង ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់ នៅក្រុងសិរីសោភ័ណ្ឌ