អាមេរិក​និង​រុស្សី​អំពាវ​នាវ​រួម​មួយ​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី​

វ៉ាស៊ីនតោន​៖សហរដ្ឋអាមេរិក ​និង​រុស្សី​​បាន​ធ្វើ​សេចក្តី​ថ្លែង​ការ​រួម​គ្នា​មួយ​ កាល​ពី​ថ្ងៃ​ ច័ន្ទ​កន្លង​ទៅ ​ទាក់​ទង​ទៅ​នឹង​ការ​ហែក​ហួ​ ដោយ​សង្គ្រៀម​យ៉ាង​រុំារៃនៅក្នុងប្រទេសស៊ីរីមួយ  ​នេះ​បើ​យោង​ទៅ​លើ​ការ​ចុះ​ផ្សាយ​ពី​គេហ​ទំព័រ​ក្យូដូ​ជប៉ុន​ គឺដើម្បីឱ្យរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំង ទទួលយកនូវលក្ខខណ្ឌ ដើម្បីបញ្ឈប់នូវការធ្វើសង្គ្រៀម បាញ់ប្រហារទៅ លើពលរដ្ឋស្លូតត្រង់ចាប់ពីថ្ងៃសៅរ៍តទៅ។សេចក្តីថ្លែងការនេះមិនបាន​ឆ្លើយតបទៅនឹ​ងក្រុមរដ្ឋអ៊ីស្លាម ដែលជាអាកៃដាឬក៏ក្រុម ផ្សេងៗនោះទេ នេះគឺជាការកំណត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនោះបានប្រកាសដោយការរៀបចំនៃបទឈប់បាញ់ដែលអនុញ្ញាតឱ្យសកម្ម ភាពយោធាប្រឆាំងនឹងអង្គរការ ភេរវកម្មក្នុងប្រទេស ដែលមានបំណងនៅក្នុងការចរចារគ្នារវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងរដ្ឋាភិបាលពោលគឺក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម៕
អាមេរិក​និង​រុស្សី​អំពាវ​នាវ​រួម​មួយ​ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​ស៊ីរី​
ប្រែសម្រួលដោយ៖ កញ្ញា